គ្រូ​ Chelsea ​ជឿ​ថា ​Higuain ​នឹង​នាំ​គ្រាប់​បាល់​មក​ច្រើន​ឱ្យ​ក្រុម​

 

ក្រុម Chelsea ​បាន​បង្ហាញ​ខ្លួន Gonzalo Higuain ​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់មិញ ​ក្រោយ​ពី​ការ​ខ្ចី​ជើង​ពី​ក្រុម Juventus ​បាន​សម្រេច។

តោ​ខៀវ ​យក​កីឡាករ​ខាង​លើ​នេះ​មក​រួម​ក្រុម​រហូត​ចប់​រដូវ​កាល។ ហើយ​រូបគេ​អាច​នឹង​មាន​ឱកាស​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ជើង​ទី ២ FA Cup ​នៅ​យប់​នេះ ទល់​ក្រុម Spurs ​ផង​ដែរ។ វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​ត្រូវ​បាន​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​ចាត់​ទុក​ថា​ជា​រឿង​ល្អ ​និង​នាំ​ក្រុម​ឱ្យ​មាន​គ្រាប់​បាល់​ច្រើន​។

“គាត់ ​ជា​ខ្សែ​ប្រយុទ្ធ​ខ្លាំង​ម្នាក់។ ជា​ពិសេស​កាល​មក​លេង​នៅ Napoli ​រដូវ​កាល​ដំបូង គាត់​ពិត​ជា​ល្អ​ណាស់។ គាត់​រក​បាន​៣៦​គ្រាប់​ក្នុង​ការ​ាបង្ហាញ​ខ្លួន​៣៥​ប្រកួត​នៅ Serie A ​ដូច្នេះ​ហើយ​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ច្បាស់​ណាស់​គាត់​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​ម្នាក់ ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ជាមួយ។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ជួយ​ក្រុម Chelsea ​ឱ្យ​មាន​គ្រាប់​បាល់​ច្រើន​”។ សម្ដី​របស់​អតីត​អ្នក​ចាត់ការ Napoli ​ដែល​ទើប​មក​ដឹក​នាំ​ក្រុម Chelsea ​នា​រដូវ​កាល​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT