Azpilicueta ៖ អេស្ប៉ាញ មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ដើម្បី​​យក​ពាន World Cup ​ឆ្នាំ​នេះ

Azpilicueta ​គិត​ថា​អេស្ប៉ាញ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ប្រជែង​យក​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី​បាន។

ខ្សែ​ការពារ​ខាង​លើ​បាន​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម​អេស្ប៉ាញ​ច្រើន​ថ្ងៃ​មក​ហើយ ដើម្បី​ត្រៀម​ខ្លួន​ទៅ​លេង​នៅ World Cup ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា​ឆ្នាំ​២០១៨​នេះ។ កីឡាករ​លេង​នៅ​ក្លឹប​អាជីព Chelsea ​យល់​ឃើញ​ថា​ក្រុម​របស់​ខ្លួន​កំពុង​មាន​ប្រព័ន្ធ​លេង​ល្អ និង​កីឡាករ​មាន​សមត្ថភាព​ខ្ពស់។ ដូច្នេះ​ហើយ World Cup ​ឆ្នាំ​នេះ អេស្ប៉ាញ​នឹងមាន​ប្រៀប​ជាង​គេ​ជាក់ជា​មិនខាន។

“អេស្ប៉ាញ​បាន​ពង្រឹង​សមត្ថភាព​ខ្ពស់​២​ឆ្នាំ​មក​នេះ។ យើង​នៅ​តែ​មាន​ក្ដី​ស្រមៃ​ចង់​បាន​ពាន World Cup ​ម្ដង​ទៀត ​ដូច​កាល World Cup 2010 ។ នៅ​ឆ្នាំ​២០១៤ ​ក្រុម​យើង​ធ្វើ​មិន​បាន​ល្អ ដូច​អ្វី​ដែល​យើង​រំពឹង​ទុក ​ប៉ុន្តែ​បច្ចុប្បន្ន​យើង​កំពុង​ឈាន​ដល់​កម្រិត​មួយ​ដែល​ក្រុម​ទាំង​មូល​ចង់​បាន​ហើយ”។ សម្ដី​របស់Azpilicueta ។

អេស្ប៉ាញ​នៅ​ពូលB ​ជាមួយ​ក្រុម ព័រទុយហ្គាល់ ​ម៉ារ៉ុក ​និង​អឺរ៉ង់។ ដោយ​ពូល​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​ពូល​ស្រួល​មួយ​សម្រាប់​ក្រុម​អេស្ប៉ាញ និង​ព័រទុយហ្គាល់​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ៕ប្រភព​៖ MARCA

  • Azpilicueta ៖ អេស្ប៉ាញ មាន​សមត្ថភាព​គ្រប់​គ្រាន់ ​ដើម្បី​​យក​ពាន World Cup ​ឆ្នាំ​នេះ