បំរែបំរួលក្នុងពានរង្វាន់ AFF U-22 Championship 2019 ក្រោយក្រុមពីរ បានដកខ្លួន

កាលពីថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៩ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ បានបង្ហាញនូវកាលវិភាគប្រកួតថ្មី នៃពានរង្វាន់ AFF U-22 Championship ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈខាងមុខ ដោយក្នុងនោះបេក្ខភាព ចំនួន ០២ បានដកខ្លួនចេញពីកម្មវិធីប្រកួត។

សិង្ហបុរី បានបង្ហាញពីមូលហេតុដែលខ្លួនបានដកខ្លួនចេញ គឺដោយសារតែពួកគេត្រូវត្រៀមខ្លួនចូលរួមវគ្គជម្រុះពានរង្វាន់ AFC U23 Championship ដែលនឹងប្រព្រឹត្តិទៅក្នុងខែមីនាខាងមុខនេះ ពោលគឺកាលវិភាគកៀកគ្នាពេក ខណៈដែលព្រុយណេវិញ គឺពុំបានដឹងអំពីមូលហេតុឡើយ។

ដូចនេះ នៅក្នុងពូល A នៅសល់តែ ក្រុមចំនួន ០៥ប៉ុណ្ណោះ ចំណែកពូល B មាន ៤ក្រុម ហើយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែ កុម្ភៈដដែល ខុសតែថ្ងៃផ្តាច់ព្រ័ត្រ ដែលនឹងធ្វើនៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT