ក្លិបសូលទីឡូអង្គរ បង្ហាញវត្តមានកីឡាករបរទេស ០២រូប សុទ្ធតែជនជាតិជប៉ុន

ថ្មីៗនេះក្លិបបាល់ទាត់សូលទីឡូអង្គរ ដែលជាក្លិបរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បាននាំចូលកីឡាករបរទេស ដើម្បីត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា រដូវកាល ២០១៩ ដែលសុទ្ធជាជនជាតិជប៉ុន។

១នាក់ គឺមានឈ្មោះថា Fumiya Kogure ធ្លាប់លេងនៅលីគកំពូលជប៉ុន J-League 1, J-League 2, លីគកំពូលសិង្ហបុរី និងធ្លាប់ជាប់ជម្រើសជាតិជប៉ុនអាយុក្រោម ១៦ឆ្នាំ រហូតដល់ ២១ឆ្នាំ និង ១នាក់ទៀតគឺ កីឡាករ Kota Motoyama ដែលជាអ្នកចាំទី ហើយនេះគឺជាការងារដំបូងរបស់គាត់ក្នុងអាជីពបាល់ទាត់ផងដែរ ។

គួរបញ្ជាក់ថា ពួកគេគឺជាកីឡាករចំណូលថ្មីទី ៥ ហើយបន្ទាប់ពីក្លិបនេះ បានបង្ហាញវត្តមានកីឡាករថ្មីក្នុងស្រុក ចំនួន ០៣រូបកន្លងមករួមមាន អ្នកចាទី យុគ អារី ខ្សែការពារ ប្រាក់ សុវណ្ណពិសិដ្ឋ និង លី សារ័ត្ន ។

គួរបញ្ចាក់ថា ក្នុងរដូវកាលដំបូងរបស់ខ្លួននៅលីគកំពូលកម្ពុជា រដូវកាល ២០១៨ សូលទីឡូអង្គរ ប្រកួតប្រជែង ២២សប្តាហ៍ ទទួលបានចំណាត់ថ្នាក់លេខ ១០ ឈ្នះ ៥ ស្មើ ៥ និងចាញ់ ១២ប្រកួត ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT