Ronaldo ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​ថា​ចាកចេញ​ពី Real Madrid ​មុន​ប៉ះ Liverpool ​ទៀត

Cristiano Ronaldo ​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​ទាំង​អស់ ​ពី​ដំណឹង​ខ្លួន​ចាកចេញ​ពី Real Madrid ​មុន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​ទៅ​ទៀត។

នៅ​ចាំ​បាន​ថា ក្រោយ​ពី​ចប់ Champions League ​កីឡាករ Ronaldo ​បាន​ប្រកាស​ពី​អនាគត​របស់​ខ្លួន ​ថា​មិន​ទាន់​ដឹង​នៅ Real ​បន្ដ ឬ​ត្រូវ​ចាកចេញ​នោះ​ទេ។ ក្រោយ​មក​ទៀត Zidane ​បាន​ប្រកាស​លា​ឈប់​ពី​តំណែង​អ្នក​ចាត់ការ Real Madrid ​ហើយ​ត្រូវ​បាន​គេដឹង​ថា​ពាក់ព័ន្ធ​នឹង​រឿង Ronaldo ​ចាកចេញ​នេះ​ដែរ។

នៅ​ពេល​នេះ ​មាន​ប្រភព​បញ្ជាក់​ថា​ការ​ពិត Ronaldo ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​បាត់​ទៅ​ហើយ​ថា​ខ្លួន​នឹង​ចាកចេញ​ពី​ទឹក​ដី​អេស្ប៉ាញ​នា​រដូវ​កាល​ក្រោយ។ កីឡាករ​ឈ្នះ​ពាន UCL ​បាន​៥​ដង​នេះ ដឹង​ខ្លួន​ថា​ដល់​ពេល​ត្រូវ​ចាកចេញ ទើប​សម្រេច​ប្រាប់​ទៅ​មិត្ត​រួម​ក្រុម​មុន។ ស្រប​ពេល​ដែល Perez ​ប្រធាន​ក្លឹប​Real Madrid ​ក៏​កំពុង​ពិចារណា​លក់​រូបគេ​ចេញ ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​ថ្មី​បន្ថែម​ដែរ៕ប្រភព៖ MACAR

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT