Paul Pogba ចង់បានកុងត្រាថ្មីនៅក្រុម Manchester United បន្ដទៀត ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer
កាលពីរដូវក្ដៅកន្លងទៅ មានដំណឹងជាច្រើនថាកីឡាករបារាំងរូបនេះចង់ចាកចេញពី Old Trafford ទៅលេងឱ្យក្រុម FC Barcelona ដោយសារតែខ្លួននិងលោក Jose Mourinho មិនត្រូវគ្នា។ យ៉ាងណាមិញ ក្រោយពីក្រុមបិសាចក្រហមបណ្ដេញលោក Jose ចោល ហើយតែងតាំងលោក Ole Gunnar Solskjaer ជាអ្នកដឹកនាំបណ្ដោះអាសន្ននោះ កីឡាករ Pogba ហាក់សប្បាយចិត្ត និងមានទម្រង់លេងល្អមែនទែន។
ខណៈដែលពេលនេះ កីឡាករជួយបារាំងលើកពាន World Cup 2018 ក៏បានបង្ហើបពីគោលបំណងរបស់ខ្លួន ចង់បន្ដកុងត្រានៅ Man Utd ទៀតដែរ។ កុងត្រាបច្ចុប្បន្នរបស់គេគឺនៅសល់២ឆ្នាំកន្លះទៀត ប៉ុន្តែ Pogba ចង់ធ្វើការបន្ដកុងត្រាឱ្យហើយ និងបន្ថែមប្រាក់ឈ្នួលរបស់ខ្លួនទៀត។ ដោយបច្ចុប្បន្ននេះ រូបគេទទួលបាន ២៩០ ០០០ផោនក្នុង១សប្ដាហ៍ពីក្រុមបិសាចក្រហម៕ប្រភព៖ Dailymail