នៅយប់មិញនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានយល់ព្រមបង់ប្រាក់២១លានដុល្លារឱ្យទៅខាងអេស្ប៉ាញដើម្បីបញ្ចប់រឿងក្ដីគេចពន្ធរូបភាពរបស់ខ្លួនអំឡុងពេលលេងឱ្យ Real Madrid ហើយ។
Ronaldo ត្រូវបានតុលាការអេស្ប៉ាញរកឃើញថាបានគេចពន្ធ ចំពោះសិទ្ធិលក់រូបថតរបស់ខ្លួន អំឡុងពេលជិត១០ឆ្នាំលេង ឱ្យក្រុម Real Madrid ។ រឿងក្ដីនេះ តុលាការអេស្ប៉ាញបានសម្រេចឱ្យកីឡាករព័រទុយហ្គាល់ជាប់គុកប្រមាណ២ឆ្នាំ ប៉ុន្តែមានករណីពិសេសមួយដែរ ប្រសិនបើរូបគេព្រមបង់ប្រាក់២១លានដុល្លារ នោះទោសនេះនឹងមិនចាំបាច់ជាប់ឃុំឡើយ។ ដើម្បីកុំឱ្យវែងឆ្ងាយបន្ដទៀត កីឡាករកំពុងលេងឱ្យ Juventus ខាងលើក៏ព្រមបង់ប្រាក់បញ្ចប់តែម្ដង។
រឿងគេចពន្ធរូបថតនេះ នៅអេស្ប៉ាញមានកីឡាករច្រើនណាស់ដែលជាប់ទាក់ទង។ ជាក់ស្ដែង សូម្បីតែ Messi , Neymar ក៏ធ្លាប់ជាប់រឿងក្ដីនេះដែរ ប៉ុន្តែក៏ប្រើក្បួនដូចគ្នាដើម្បីដោះស្រាយ គឺបង់ប្រាក់ផ្ដាច់តែម្ដង៕ប្រភព៖ Dailymail