Huddersfield ​តែងតាំង​គ្រូ Dortmund II ​ជា​អ្នក​ចាត់ការ​ថ្មី​

ក្រុម​ Huddersfield ​បាន​ប្រកាស​តែងតាំង​លោក Jan Siewert ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម Dortmund II ​មក​ធ្វើ​ជា​អ្នក​ចាត់ការ​របស់​ខ្លួន ​ក្រោយ​ពី​លោក David Wagner ​បាន​ដើរ​ចេញ​។

លោក Jan ​ជា​គ្រូ​បង្វឹក​ក្រុម Dortmund ​លំដាប់​ទី​២ ​ហើយ​ក៏​ទើប​ចុះ​ចេញ​ពី​តំណែង​មក​កាន់​ក្រុម Huddersfield ​ដោយ​មាន​កុងត្រា​ដល់​ឆ្នាំ​២០២១។ ដោយ​ឡែក​កាល​លោក Wagner ​មក​ដឹក​នាំ​ក្រុម Huddersfield ​នេះ​ក៏​លោក​ជា​អតីត​អ្នក​ចាត់ការ​ក្រុម​នៅ Dortmund ​ដូច​គ្នា។ ប៉ុន្តែ​ដោយសារ​តែ​ដឹក​នាំ​ក្រុម​នៅ​លីគ​កំពូល​មិន​ជោគជ័យ​ទើប​លោក​សម្រេច​ចិត្ត​ចាកចេញ​តែ​ម្ដង។

លោក Jan ​មក​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​នេះ ​គឺ​មាន​ភារកិច្ច​ធំ​មែនទែន ដោយ​ត្រូវ​នាំ​ក្រុម Huddersfield ​ឱ្យ​រួច​ផុត​ពី​តំបន់​កាត់​ចោល។ បច្ចុប្បន្ន ​ក្រុម​នេះ​នៅ​បាត​តារាង ​ដោយ​មាន​តែ​១១​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​២៣​ប្រកួត​មក​នេះ។ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​១៥​ប្រកួត​ទៀត ​ដូច្នេះ​ការងារ​សំខាន់​នោះ​គឺ​ត្រូវ​ស្វែង​រក​ពិន្ទុ​ឱ្យ​បាន​ច្រើន​បំផុត៕ប្រភព៖ BBC

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT