Ashley Cole ​សម្រេច​មក​លេង​នៅ​​អង់គ្លេស​វិញ​ហើយ

ខ្សែ​ការពារ Ashley Cole ​បាន​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​ក្រុម Derby County ​ហើយ​នៅ​រដូវ​កាល​នេះ ​ដើម្បី​មក​ធ្វើ​ការ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Frank Lampard ។

Cole ​ជា​អតីត​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​ហើយ​ក៏​ជា​មិត្ត​រួម​ក្រុម​របស់ Lampard ​កាល​លេង​នៅ​ក្រុម Chelsea ​ជាមួយ​គ្នា​ផង​ដែរ។ ដូច្នេះ​ហើយ​ការ​ចូល​ជាមួយ Derby ​នេះ​គឺ​មាន​ន័យ​ថា​បុរស​ទាំង​២​រូប ​បាន​មក​ធ្វើ​ការ​ជាមួយ​គ្នា​វិញ​ហើយ ​ដោយ​គ្រាន់​តែ​មិន​មែន​ស្ថិត​ក្នុង​នាម​ជា​កីឡាករ​ដូច​គ្នា​ប៉ុណ្ណោះ។ កីឡាករ​វ័យ​៣៨​ឆ្នាំ​រូប​នេះ ​បាន​ចំណាយ​ពេល​ទៅ​លេង​នៅ​លីគ​អាមេរិក​កាល​ពី​រដូវ​កាល​មុន​ជាមួយ​ក្រុម LA Galaxy ​ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​នេះ​ឈ្នះ​ពាន​រង្វាន់​បាន​ទេ។

ប្រវត្តិ​របស់ Cole ​នៅ​អង់គ្លេស​ក្នុង​លីគ​កំពូល​គឺ​លេង​បាន​៣៨៤​ប្រកួត ​គិត​ទាំង​ក្រុម Arsenal ​និង Chelsea ​។ ក្នុង​នោះ​លោក​បាន​ជួយ​ក្រុម Arsenal ​ឈ្នះ Premier League ​២​ដង ​និង Chelsea ​ឈ្នះ Premier League ​១​ដង ​និង Champions League ​១​ដង​ផង​ដែរ៕ប្រភព៖ Foxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT