Bale ​ឈ្នះ​ពាន គ្រាប់​បាល់​ល្អ​បំផុត ប៉ុន្តែ​មិនមែន​១​គ្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទេ

ខ្សែ​​ប្រយុទ្ធ Gareth Bale ​បាន​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​នៅ​ក្របខណ្ឌ UEFA Champions League ​នា​រ​ដូវ​កាល​នេះ។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​គិត​ថា​១​គ្រាប់​ទាត់​ផ្កាប់​ចាន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ គឺ​ជា​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​រដូវ​កាល​នេះ​របស់ Bale ​ហើយ។ តែ​ជាក់​ស្ដែង​មិន​មែន​នោះ​ទេ ​គ្រាប់​បាល់​ល្អ​បំផុត​ក្នុង​រដូវ​កាល​នេះ គឺ​ជា​គ្រាប់​បាល់​របស់ Bale ​ដែល​ស៊ុត​ចូល​ក្រុម Dortmund ​ទៅ​វិញ​ទេ។

បើ​តាម UEFA ​បាន​បញ្ជាក់​១​គ្រាប់​ទាត់​ចូល Dortmund ​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​១៩​% ​ច្រើន​ជាង​គេ។ ដោយ​ឡែក​១​គ្រាប់​របស់ Ronaldo ​ទាត់​ចូល​ក្រុម Juventus ​ទទួល​បាន​១៨​% ​និង​១​គ្រាប់​របស់ Bale ​ទាត់​ចូល​ក្រុម Liverpool ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទទួល​បាន​១២​%៕ប្រភព៖ MACAR

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT