វៀតណាម ប៉ះក្រុមជើងឯក Asian Cup ច្រើនសម័យកាលជាងគេ នៅវគ្គ៨ក្រុមចុងក្រោយ

ឆ្លងកាត់ការប្រកួតថ្ងៃទីពីរ នៃវគ្គជម្រុះ ១៦ក្រុមចុងក្រោយ បានរកឃើញនូវបេក្ខភាព ៣ក្រុមបន្ថែមទៀត ឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយ នោះគឺ ជប៉ុន ដែលបានយកឈ្នះអារ៉ាប៊ីសាអូឌីត ១-០ អូស្រ្តាលី ឈ្នះវគ្គកាត់សេចក្តីបាល់១១ម៉ែត្រលើ អ៊ូបេគីស្ថាន (៤-២) និងម្ចាស់ផ្ទះអារ៉ាប់រួម យកឈ្នះកៀរហ្ស៊ីគីស្ថាន ៣-២ ក្នុង ១២០នាទី។

តាមលទ្ធផលនៃការប្រកួត ២ថ្ងៃកន្លងមក បានផ្គូរផ្គងគូប្រកួតនៅវគ្គ ៨ក្រុមចុងក្រោយចំនួន ៣គូហើយ ក្នុងនោះរួមមាន អ៊ីរ៉ង់ ជួប ចិន វៀតណាម ជួប ជប៉ុន អូស្រ្តាលី ជួប អារ៉ាប់រួម ខណៈដែលថ្ងៃនេះនឹងជាថ្ងៃប្រកួតបញ្ចប់វគ្គ១៦ក្រុមចុងក្រោយស្វែងរកបេក្ខភាព ២ក្រុមបន្ថែមទៀត។

វៀតណាម គឺជាក្រុមអាស៊ាន តែមួយគត់ នៅសេសសល់ក្នុងការប្រកួត AFC Asian Cup 2019 នេះ ខណៈដែលពួកគេនឹងត្រូវជួបក្រុមជើងឯក ៤សម័យកាល ជប៉ុន ដែលធានាថា នឹងក្លាយជាវិញ្ញសារពិបាកបំផុត ក្នុងការប្រកួតកន្លងមក ។

ពួកគេនឹងត្រូវប្រកួតគ្នា នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ៩យប់ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT