ក្រុម FC Barcelona បានខ្ចីជើងខ្សែបម្រើម្នាក់ទៀតហើយឈ្មោះថា Kevin-Prince Boateng អតីតខ្សែបម្រើ Tottenham Hotspur ដើម្បីមកជំនួសតំណែងកីឡាករ Munir El Haddadi ។
កីឡាករ Boateng នេះមានបទពិសោធច្រើនមែនទែនទាំងលេងនៅអាល្លឺម៉ង់ អង់គ្លេស និងអ៊ីតាលី។ ដោយក្លឹបចាស់របស់គេ គឺ Sassuolo ហើយឆ្នាំ២០១៨កន្លងទៅនៅលីគអ៊ីតាលីលេងបាន១៥ប្រកួត រកបាន៥គ្រាប់ដែរ។ ក្រុម Barcelona ខ្ចីជើងខ្សែបម្រើប្រយុទ្ធហ្គាណានេះរហូតចប់រដូវកាល ហើយពួកគេមានឱកាសទិញយកដាច់បាន ប្រសិនបើគិតថាមានសមត្ថភាពគ្រប់គ្រាន់។
ចំពោះការខ្ចីជើងនេះដែរ ក្រុមអ្នកមានបុណ្យត្រូវចំណាយជិត២លានផោន ទៅឱ្យក្រុម Sassuolo ហើយការបង្ហាញខ្លួនអាចនឹងធ្វើឡើងនៅថ្ងៃស្អែក។ កីឡាករវ័យ៣១ឆ្នាំនេះ ត្រូវបានគេដឹងថាមានបទពិសោធគ្រប់គ្រាន់ដើម្បីជួយក្រុម Barcelona ឈ្នះពានរង្វាន់នានានៅរដូវកាលនេះបាន៕ប្រភព៖ Dailymail