Ronaldo ​ទាត់​បាល់​ប៉េណាល់ទី​មិន​ចូល ប៉ុន្តែ Juventus ​នៅ​តែ​ឈ្នះ​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ខកខាន​រក​គ្រាប់​បាល់​នៅ​យប់មិញ ​ក្រោយ​ពី​មាន​ឱកាស​ទាត់​ប៉េណាល់ទី​ហើយ ប៉ុន្តែ​ត្រូវ​អ្នក​ចាំ​ទី​សង្គ្រោះ​បាន​ទៅ​វិញ។

ត្បិត​តែ Ronaldo ​ទាត់​មិន​ចូល​មែន ​ប៉ុន្តែ​ក្រុម Juventus ​នៅ​តែ​ទទួល​បាន​ជ័យជម្នះ​ដដែល ​ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Chievo ​ក្នុង​លទ្ធផល ៣-០។ ៣​គ្រាប់​នេះ​ធ្វើ​បាន​សម្រេច​ដោយ Douglas Costa , Emre Can ​និង ​Daniele Rugani។ ហើយ​វា​ជា​ក៏​កំណត់ត្រា​ឈ្នះ​១៨​ប្រកួត​ក្នុង​ចំណោម​២០​ប្រកួត ​និង​មិន​ទាន់​ស្គាល់​ការ​ចាញ់​របស់​ក្រុម​មួយ​នេះ​ផង​ដែរ។

បាន​៣​ពិន្ទុ​បន្ថែម​យប់មិញ​នេះ​ដែរ ​ក្រុម Juventus ​បាន​ដាច់​ពិន្ទុ​ក្រុម​លេខ​២ Napoli ​៩​ពិន្ទុ​ទៅ​ហើយ។ ដូច្នេះ​អាច​និយាយ​បាន​ថា Juventus ​មាន​ឱកាស​លើក​ពាន​លីគ​កំពូល​អ៊ីតាលី​នេះ​ខ្ពស់​មែនទែន៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT