ក្រោយពីស្នាក់នៅប្រទេសថៃរយៈពេល ២សប្តាហ៍កន្លងមក ក្លិបបាល់ទាត់វិសាខា ក្រុមចំណាត់ថ្នាក់លេខ ៣ក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៨ បានធ្វើដំណើរត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពប៉ុន្មានប្រកួតនៅទីនោះ។
គួររំលឹកថា វិសាខា បានប្រកួតមិត្តភាពអន្ដរជាតិចំនួន ៦ប្រកួត ដោយក្នុងនោះទទួលបានលទ្ធផលដូចជា៖ឈ្នះក្លិប PAHANG FA របស់ម៉ាឡេស៊ី ៣-១, ឈ្នះក្លិប RSU FC ៥-០, ស្មើក្លិប MOF CUSTOMS UNITED ១-១ តែឈ្នះ ១-០ ក្នុងជំនួបមិត្តភាពលើកទី២, ឈ្នះក្លិប Air Force United ១-០ និងចុងក្រោយស្មើក្លិប BTU United ២-២ ។
ទាំងនេះគឺជាការត្រៀមខ្លួនរបស់ក្លិបទើបបង្កើតឡើងថ្មី ( ២០១៧ ) មួយនេះក្រោមការដឹកនាំរបស់គ្រូបង្វឹក ហុក សុជីវ័ន្ត ដែលក្លាយជាបេក្ខភាពប្រជែងពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាលដំបូងរបស់ខ្លួនកន្លងមក ៕