ឌឺ​មែន! ​កីឡាករ Real Madrid ​នាំ​គ្នា​ថត​រូប​សើច​សប្បាយ ​នៅ​មុខ Logo ​ក្រុម Liverpool

Marcelo, Mateo Kovacic ​និង​ Luke Modric ​រួម​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត ​បាន​នាំ​គ្នា​មក​ឈរ​ថត​នៅ​មុខ Logo ​ក្រុម​ហង្ស​ក្រហម Liverpool ​ហើយ​ថែម​ទាំង​និយាយ​សើច​សប្បាយ​ថែម​ទៀត​ផង។

ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​និង​ក្រូអាត ​កំពុង​ស្ថិត​នៅ​ទឹក​ដី Anfield ​របស់​ Liverpool ​ដើម្បី​ធ្វើ​ការ​ប្រកួត​មិត្តភាព​នា​រាត្រី​នេះ ​មុន​ទៅ​លេង​នៅ World Cup ២០១៨ ​នៅ​ប្រទេស​រុស្ស៊ី។ អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់​អារម្មណ៍​នោះ គឺ​កីឡាករ​លេង​នៅ​ក្លឹប Real Madrid ​ដូចជា Marcelo, Luka Modric, Mateo Kovacic ​និង​ Casemiro ​បាន​នាំ​គ្នា​មក​ឈរ​ថត​នៅ​ពី​មុខ Logo ​ក្រុម​របស់ Liverpool  ​ហើយ​ថែម​ទាំង​និយាយ​គ្នា​សើច​យ៉ាង​សប្បាយ​រីករាយ​ថែម​ទៀត​ផង។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ Neymar , Coutinho ​និង Rakitic ​ជា​ដើម ក៏​បាន​នាំ​គ្នា​មក​ថត​នៅ​ទី​នេះ​ដែរ មុន​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​យប់​នេះ។ Neymar ​បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ថា​សប្បាយ​ចិត្ត​ដែល​បាន​មក​ជួប Rakitic ​អតីត​មិត្ត​រួម​ក្រុម​នៅ Barcelona ។ ហើយ​ Coutinho ​វិញ ក៏​បញ្ជាក់​ខ្លួន​រីករាយ​ដែល​បាន​មក​កាន់​ទឹក​ដី Anfield ​ម្ដង​ទៀត៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT