ក្រោយធ្លាក់ចេញពី Leo Pre-Season Cup ប៉ុន្តែភ្នំពេញក្រោន នៅមានការប្រកួតមិត្តភាពដទៃទៀតក្នុងប្រទេសថៃ

នៅក្នុងបេសកកម្មទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី ១៧ កន្លងទៅ ក្លិបភ្នំពេញក្រោន បានចូលរួមក្នុងការប្រកួតជម្រុះ LEO Pre-Season Cup 2019 ដោយប្រកួតវគ្គ ៨ក្រុមចុងក្រោយចាញ់ក្រុម Nakhonratchasima FC ០ ទល់នឹង ៤ ប៉ុន្តែពួកគេនៅបន្តក្នុងប្រទេសថៃទៀត ដើម្បីបោះជំរុំហ្វឹកហាត់ត្រៀមរដូវកាលថ្មីនៃលីគកំពូលកម្ពុជា។

តាមកាលវិភាគ ពួកគេនឹងប្រកួតមិត្តភាពជាមួយនឹងក្រុម Army Regional 2 ក្នុងថ្ងៃច័ន្ទ នេះ វេលាម៉ោង ៤រសៀល នៅកីឡដ្ឋាន 80th Birthday ។

បើតាមការឱ្យដឹងពីគ្រូបង្វឹករបស់ភ្នំពេញក្រោន លោក Leonardo Vitorino ធ្លាប់បាននិយាយថា ក្រៅពីការប្រកួតពានរង្វាន់ LEO Pre-Season Cup ពួកគេក៏នឹងមានការបោះជំរុំហ្វឹកហាត់នៅទីនោះរយៈពេល ១សប្តាហ៍បន្ថែម ៕

  • ក្រោយធ្លាក់ចេញពី Leo Pre-Season Cup ប៉ុន្តែភ្នំពេញក្រោន នៅមានការប្រកួតមិត្តភាពដទៃទៀតក្នុងប្រទេសថៃ