Pacquiao ​ឆ្លើយ​តប​ចំពោះ​រឿង Broner ​ថា​រូបគេ​ជា​អ្នក​ឈ្នះ​ការ​ប្រកួត​ហើយ​

Manny Pacquiao ​បាន​យក​ឈ្នះ​លើ​កីឡាករ​អាមេរិក Broner ​ដោយ​ឈ្នះ​ពិន្ទុ​ដាច់​តែ​ម្ដង ក្នុង​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​កាល​ពី​ម្សិលមិញ​នេះ។

យ៉ាងណាមិញ ​ក្រោយ​ចប់​ការ​ប្រកួត Broner ​ហាក់​ដូចជា​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់​ក្ដី។ ដោយ​រូបគេ​គិត​ថា​ខ្លួន​ទើប​សក្ដិសម​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ​ព្រោះ​វាយ​ចូល​ច្រើន​ជាង  Pacquiao ​និង​គ្រប់​គ្រង​ការ​ប្រកួត​នេះ​បាន។ Broner ​បាន​ចោទ​ប្រកាន់​អ្នក​កាត់​ក្ដី​ការ​ប្រកួត​នេះ​ថា ​បាន​លួច​ជ័យជម្នះ​របស់​គេ ​មិន​ចង់​ឱ្យ​គេ​បាន​ខ្សែ​ក្រវាត់​ឡើយ។

ជាមួយ​ការ​បញ្ចេញ​មតិ​ដូច​ខាង​លើ​នេះ ​អ្នក​ប្រដាល់​ហ្វីលីពីន​ក៏​មិន​នៅ​ស្ងៀម​រហូត​ពេក​ដែរ។ លោក​បាន​និយាយ​ដែរ​ថា ​អ្នក​គ្រប់​គ្នា​មិន​អាច​បន្ទោស​ទៅ​លើ Broner ​បាន​ទេ។ ជាក់​ស្ដែង ​រូបគេ​មាន​ការ​គិត​របស់​គេ ​រូបគេ​អាច​និយាយ​បាន​នូវ​អ្វី​ដែល​គេ​ចង់​និយាយ ប៉ុន្តែ​លទ្ធផល​គឺ​សម្រេច​ទៅ​លើ​ចៅ​ក្រម​ដាក់​ពិន្ទុ​ឯ​ណោះ​ទេ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ​ទៅ Manny ​បាន​ប្រាប់​ទៅ​អ្នក​គាំទ្រ​ទៀត​ថា​អាជីព​ប្រដាល់​របស់​គេ​នៅ​មិន​ទាន់​ដល់​ទី​បញ្ចប់​នោះ​ទេ។ ត្បិត​តែ​វ័យ​៤០​ឆ្នាំ​មែន ប៉ុន្តែ​សាមី​ខ្លួន​គិត​ថា​នៅ​តែ​អាច​វាយ​បាន​ដដែល៕ប្រភពboxingscene

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT