Neuer ​ចូល​លេង​ឱ្យ​អាល្លឺម៉ង់​វិញ ​ប៉ុន្តែ​បរាជ័យ​ក្រោម​ថ្វី​ជើង​អូទ្រីស

ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​បាន​ប្រកួត​ចាញ់​ក្រុម​អូទ្រីស​ក្នុង​លទ្ធផល ២-១ ​នា​ប្រកួត​មិត្តភាព​មុន​ទៅ​លេង​នៅ​ World Cup ​របស់​ពួកគេ។

ក្រុម​អាល្លឺម៉ង់​ធ្វើ​មិន​បាន​ល្អ​ឡើយ ​ក្នុង​ការ​ប្រកួត​មិត្តភាព​យប់មិញ​នេះ។ អ្នក​ចាំ​ទី Neuer ​បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​បាន​ហើយ ប៉ុន្តែ​បែរ​ជា​ភ្លាត់​ឱ្យ​ឱកាស​កសាង​កេរ្តិ៍​ឈ្មោះ​វិញ ​ត្រូវ​រលាយ​ដោយសារ​តែ​លេង​ចាញ់​ក្រុម​អូទ្រីស។ Ozil ​ខ្សែ​បម្រើ​ឆ្នើម​លេង​នៅ Arsenal ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន ​នៅ​នាទី​១១ ប៉ុន្តែ​ចូល​ដល់​តង់​ទី​២ ​ត្រូវ​បាន​ក្រុម​អូទ្រីស​ដាក់​បាន​២​គ្រាប់​វិញ។

នេះ​ជា​ការ​បរាជ័យ​ផ្ទួន​ៗ​គ្នា​ហើយ​សម្រាប់​ក្រុម​ឥន្ទ្រី​ដែក ត្បិត​អី​ពួកគេ​លេង​មិន​ទាន់​បាន​ល្អ​សោះ ​ក្រោយ​ពី​ចាញ់​ក្រុម​ប្រេស៊ីល ​និង​មុន​ៗ​ទៀត​នោះ បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។ និយាយ​ឱ្យ​ខ្លី​ទៅ ៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ការពារ​តំណែង​ជើង​ឯក World Cup ​មួយ​នេះ មិន​ទាន់​ស្គាល់​ជ័យជម្នះ​នោះ​ទេ។ ពួកគេ​នៅ​សល់​ការ​ប្រកួត​មិត្តភាព​១​ប្រកួត​ទៀត ទល់​ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃ​ទី​៩​ខាង​មុខ​នេះ មុន​ហោះ​ទៅ​រុស្ស៊ី៕ប្រភព៖ DailyMail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT