Dele Alli ​អាច​មិន​បាន​ជួយ Spurs ​ប៉ះ​ក្រុម Chelsea ​ទេ​

ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​យ៉ាង​ពិបាក ២-១ ​នៅ​យប់មិញ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស English Premier League ​។

ត្បិត​តែ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​មែន ប៉ុន្តែ Spurs ​បាន​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​គឺ Dele Alli ​ដោយសារ​តែ​មាន​របួស​សរសៃ​ពួរ​។ ខណៈ​ដែល​របួស​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ខ្សែ​បម្រើ​រូប​នេះ​មិន​អាច​ចូល​លេង​ឱ្យ​ក្រុម​មាន់​ខ្នាយ​មាស​បាន​ទេ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២ ​Carabao Cup ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ក្រុម​របស់​លោក Mauricio Pochettino ​កំពុង​តែ​មាន​បញ្ហា​កីឡាករ​សំខាន់​ៗ​របួស​សឹង​អស់​ហើយ។ ជាក់​ស្ដែង Harry Kane ​ខ្សែ​ប្រយុទ្ធ​សំខាន់​បំផុត​ក្នុង​ក្រុម​ក៏​របួស Son ​កីឡាករ​មិន​អាច​ខ្វះ​បាន​ក៏​ជាប់​ភារកិច្ច​ជាមួយ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ថែម​ទៀត។ ​ហើយ​ប្រសិន​បើ Alli ​មិន​អាច​ចូល​លេង​បាន​ទៀត ​នោះ​ក្រុម Spurs ​អាច​នឹង​ពិបាក​ហើយ​នៅ​ពេល​ប៉ះ​ក្រុម​ខ្លាំង Chelsea ​នោះ។ យ៉ាងណាមិញ​នៅ​ជើង​ទី​១​កន្លង​ទៅ ​ពួកគេ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ​រួច​ហើយ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT