កីឡាករហ្វីលីពីន Manny Pacquiao បានយកឈ្នះពិន្ទុកីឡាករ Broner នៅមុននេះបន្តិច ដើម្បីការពារខ្សែក្រវាត់របស់គេបានដដែល។ក្នុងវ័យ៤០ឆ្នាំទៅហើយ Manny នៅតែធ្វើបានល្អដដែល ដោយដើរចូលវាយនិងចង្វាក់មាត់ចេញនៅច្បាស់ហើយលឿនដដែល។ មួយវិញទៀត លោកក៏នៅតែមានចិត្តចង់បន្ដអាជីពប្រដាល់នេះទៀតដែរ បើទោះជាវ័យឈានដល់៤០ឆ្នាំហើយក៏ដោយ ក៏នៅតែមានចិត្តជាកីឡាករចង់ឡើងសង្វៀនជានិច្ច។ ការប្រកួតបន្ទាប់របស់លោកវិញ Pacman ចង់ជួបជាមួយដៃគូចាស់របស់ខ្លួន Floyd ដែលធ្លាប់យកឈ្នះកីឡាករហ្វីលីពីននេះម្ដងមកហើយដោយពិន្ទុនៅអាមេរិកនេះ។
ចំពោះការចង់ជួបនេះដែរ Floyd ដែលបានមកចូលរួមទស្សនាការប្រកួតដែរនោះ មិនមានអ្វីតបតនោះទេ ដោយគ្រាន់តែលើកដៃមួយប៉ុណ្ណោះ។ ខណៈដែលការលើកដៃនោះ គេមិនអាចសន្និដ្ឋានអ្វីបានទាំងអស់។ មួយវិញទៀត អ្នកប្រដាល់មិនដែលចាញ់របស់អាមេរិកម្នាក់នេះ ក៏បានប្រកាសចូលនិវត្តន៍រួចហើយដែរ។ ប្រសិនបើចង់ឱ្យរូបគេឡើងសង្វៀនម្ដងទៀត គឺប្រហែលជាតម្រូវឱ្យទទួលបានប្រាក់តម្លៃខ្លួនខ្ពស់ជាមិនខាន៕