ក្រុម Monaco ចាប់ផ្ដើមដុនដាបកាន់តែខ្លាំងហើយ ក្រោយពីបរាជ័យយប់មិញ ធ្វើឱ្យពួកគេមិនអាចងើបផុតពីតំបន់កាត់ចោលបានឡើយ។ក្រុមដែលដឹកនាំដោយលោក Thierry Henry បានបរាជ័យយ៉ាងធ្ងន់កនៅក្នុងដីខ្លួនឯង ដោយចាញ់ក្រុម Strasbourg រហូតដល់ទៅ ៥-១ ឯណោះ។ ការបរាជ័យធ្ងន់យ៉ាងនេះ គឺដោយសារតែខ្សែការពារ Naldo របស់ក្រុម Monaco ទទួលបានកាតក្រហមតាំងពីនាទី៧ដើមតង់ទី១ម្ល៉េះ។
ដូច្នេះហើយ ធ្វើឱ្យក្រុមពិបាកក្នុងការប្រកួតទល់ក្រុម Strasbourg ខ្លាំងមែនទែន។លទ្ធផលមិនបាន៣ពិន្ទុបន្ថែមនេះដែរ បានបន្ដសម្ពាធដល់ក្រុមរបស់លោក Henry កាន់តែខ្លាំងតែម្ដង។
ជាក់ស្ដែងពួកគេស្ថិតនៅលេខ១៩ក្នុងតារាង ដោយឆ្លងកាត់២១ប្រកួតមកនេះ ទើបតែមាន១៥ពិន្ទុប៉ុណ្ណោះ។ ការទទួលបានពិន្ទុតិចយ៉ាងនេះ ហើយក្រុមលេងមិនបានល្អផងនោះ គឺនឹងធ្វើឱ្យពួកគេពិបាកងើបចេញពីតំបន់នេះខ្លាំងមែនទែនហើយ៕
ប្រភព៖ DailyMail