PSG ​សង​សឹក Guingamp ​ដែល​បាន​ទម្លាក់​ពួកគេ​ពី Cup ​ថ្ងៃ​មុន ៩-០

Paris Saint-Germain ​បាន​យក​ឈ្នះ​លើ​ក្រុម Guingamp ​ដើម្បី​ជា​ការ​សង​សឹក​វិញ ​រហូត​ដល់ ៩-០ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​បារាំង​នៅ​យប់មិញ​នេះ​។គេ​នៅ​ចាំ​បាន​ថា​ក្រុម Guingamp ​នេះ​ឯង​ជា​អ្នក​ទម្លាក់​ក្រុម PSG ​ចេញ​ពី​ពាន​រង្វាន់ Coupe de la Ligue ​ហើយ​ក៏​បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​របស់​ក្រុម​អ្នក​នៅ​បារាំង​នេះ​ត្រឹម​ប្រកួត​នោះ​ផង​ដែរ។ ដោយ​សារ​តែ​ដូច្នេះ​ហើយ ​ការ​ប៉ះ​គ្នា​នៅ​ក្នុង​លីគ​វិញ ​ក្រុម PSG ​មិន​ប្រណី​ដល់​ក្រុម Guingamp ​ឡើយ ​ពោល​គឺ​ស៊ុត​យក​ៗ ​ដើម្បី​បំបាក់​ពួកគេ​វិញ​តែ​ម្ដង។ ​

ជា​លទ្ធផល​ការ​ប្រកួត​យប់មិញ​នេះ ​គឺ PSG ​យក​ឈ្នះ​ដល់​ទៅ ៩- ០ ​ឯ​ណោះ។ ៩​គ្រាប់​​យប់មិញ​នេះ​ធ្វើ​បាន​ដោយ K. Mbappé ៣ គ្រាប់ Neymar ២ គ្រាប់ E. Cavani ៣ គ្រាប់ និង ​T. Meunier ១ គ្រាប់។

ការ​ស៊ុត​បាន​៩​គ្រាប់​នេះ​ដែរ គឺ​ជា​កំណត់ត្រា​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៃ​ក្រុម PSG ​ហើយ។ ខណៈ​ដែល​ក្នុង​លីគ​ឯ​ណោះ​វិញ បើ​មើល​ទៅ​តាម​តារាង​គឺ​ក្រុម PSG ​បាន​ដាច់​ពិន្ទុ​ពី​ក្រុម​លេខ​២​ឆ្ងាយ​មែនទែន រហូត​ដល់​១៣​ពិន្ទុ​ឯ​ណោះ៕

ប្រភព៖ DailyMail

  • PSG ​សង​សឹក Guingamp ​ដែល​បាន​ទម្លាក់​ពួកគេ​ពី Cup ​ថ្ងៃ​មុន ៩-០