គ្រូ Chelsea ​ថា​កូន​ក្រុម​បច្ចុប្បន្ន​ពិបាក​ធ្វើ​ឱ្យ​ល្អ​ដូច​ដើម​វិញ​ណាស់

ក្រុម​តោ​ខៀវ Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Arsenal ​២-០ ​នា​ការ​ប្រកួត​សំខាន់​ក្នុង​លីគ​កំពូល​អង់គ្លេស English Premier League ​យប់មិញ​នេះ។២​គ្រាប់​របស់​កាំភ្លើង​ធំ​បាញ់​ចេញ​យប់មិញ ​គឺ​ធ្វើ​បាន​សម្រេច​ដោយ Lacazette ​នៅ​នាទី​១៤ ​និង​ខ្សែ​ការពារ Koscielny ​នៅ​នាទី​២៩។ ២​គ្រាប់​នៅ​តង់​ទី​១​នេះ ​គឺ​ល្មម​សម្រាប់​ក្រុម​កាំភ្លើង​ធំ ​យក​៣​ពិន្ទុ​ពី​ក្រុម Chelsea ​ហើយ​ក៏​ធ្វើ​ឱ្យ​ការ​ប្រជែង​ចូល​តំបន់ Top4 ​វិញ កាន់​តែ​ជក់​ចិត្ត​ផង​ដែរ។ ត្បិត​អី​គំលាត​ពិន្ទុ​រវាង​ក្រុម​ទាំង​ពីរ​នៅ​សល់​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។

បរាជ័យ​យប់មិញ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Chelsea ​ខឹង​យ៉ាង​ខ្លាំង​ចំពោះ​ទម្រង់​លេង​កូន​ក្រុម​ដែល​ធ្វើ​មិន​ដូច​អ្វី​រៀប​ចំ​ទុក៖ “ខ្ញុំ​ពិត​ជា​ខឹង​ណាស់ ខឹង​ខ្លាំង​មែនទែន។ បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​កាន់​តែ​ពិបាក​ស្រោចស្រង់​ឡើង​វិញ យើង​មាន​បញ្ហា​ស្រដៀង​នេះ​ម្ដង​មក​ហើយ​កាល​ពី​ប៉ះ​ Spurs ។ ដោយ​វា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្រុម​របស់​យើង​ពិបាក​ក្នុង​ការ​លើក​ទឹក​ចិត្ត​ខ្លាំង​មែនទែន”៕

ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT