មិន​ធម្មតា Solskjaer ​ដឹក​នាំ​ក្រុម Man Utd ​ឈ្នះ​៧​ប្រកួត​ជាប់​គ្នា​ហើយ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម​ Brighton ​២-១ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ។លេង​នៅ​ទឹក​ដី Old Trafford ​ក្រុម​បិសាច​ក្រហម​មិន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​អស់​សង្ឃឹម​នោះ​ទេ។ ជាក់​ស្ដែង​ពួកគេ​លេង​បាន​យ៉ាង​ល្អ និង​ព្យាយាម​វាយ​សម្រុក​ទៅ​លើ​ក្រុម Brighton ​រហូត​ទទូល​បាន​គ្រាប់​បាល់​នាំ​មុខ​២​គ្រាប់​នៅ​តង់​ទី​១ ដោយ Pogba ​១​គ្រាប់​និង Rashford ​១​គ្រាប់។ ខណៈ​ដែល​ចូល​ដល់​តង់​ទី​២​វិញ ​ក្រុម​ភ្ញៀវ​ស្វែង​រក​គ្រាប់​បាល់​បាន​១​គ្រាប់​វិញ​ដែរ ។

នេះ​ជា​ជ័យជម្នះ​ទី​៧​ហើយ​ក្នុង​ការ​ដឹក​នាំ​របស់​លោក Solskjaer ​។ ខណៈ​ដែល​វា​ក៏​ជា​កំណត់ត្រា​មួយ​មិន​ធ្លាប់​មាន​អ្នក​ចាត់ការ​ណា​ដឹក​នាំ​ក្រុម​បិសាច​ក្រហម​បាន​ដូច្នេះ​ហើយ ៧​ប្រកួត​ឈ្នះ​ទាំង​អស់ ​មិន​ដែល​ស្មើ​ទេ។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ​ពួកគេ​ឃ្លាត​ឆ្ងាយ​ពី​តំបន់ Top4 ​ត្រឹម​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ ដូច្នេះ​ឱកាស​ឡើង​ចូល​តំបន់​នេះ​គឺ​កាន់​តែ​មាន​ច្រើន​ហើយ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT