ភ្នំពេញក្រោន នឹងជួបក្រុមលីគកំពូលថៃ ថ្ងៃនេះ ក្នុងពានមិត្តភាព LEO Pre-Season Cup 2019

ក្រោយពីបានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃទី ១៧ ខែ មករា​ កន្លងមក នាថ្ងៃសៅរ៍ ទី ១៩នេះ ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់មិត្តភាព LEO Pre-Season Cup 2019 ទល់នឹងក្រុម Nakhonratchasima FC ។

ការប្រកួតនឹងគ្រោងធ្វើឡើងនៅម៉ោង ៦ល្ងាច នៅកីឡដ្ឋាន 80th Birthday ក្នុងខេត្ត Nakhon Ratchasima ប្រទេសថៃ ។

នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតមួយគូរទៀតរវាងក្រុម Chiangrai United ទល់នឹងក្រុម Tampines Rovers (សិង្ហបុរី) ពោលគឺម៉ោង ៨យប់ ។ការប្រកួតនឹងមានផ្សាយផ្ទាល់តាមរយៈទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ថៃ True4u ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT