លោក Jurgen Klopp បានបញ្ជាក់ថា ក្រុម Crystal Palace ជាក្រុមលេងល្អណាស់ ប្រលិនបើអ្នកបើកឱ្យគេលេង នោះឱកាសបរាជ័យនឹងមានខ្ពស់មិនខាន។
Liverpool ត្រូវការជ័យជម្នះខ្លាំងក្នុងការប្រកួតនេះនិងការប្រកួតបន្ទាប់បន្ទាប់ ប្រសិនណាបើពួកគេចង់លើកពានរង្វាន់ English Premier League បាននៅរដូវកាលនេះ។ តួយ៉ាងការប្រកួតទល់ក្រុម Crystal នៅយប់នេះ ក៏លោក Klopp ចង់ឱ្យក្រុមទាំងមូលផ្ដោតអារម្មណ៍ឱ្យខ្លាំងដែរ។ ខណៈដែលហង្សក្រហមនេះមានកំណត់ត្រាបរាជ័យក្រោមថ្វីជើង Crystal នេះនៅដីខ្លួនឯងកាលពីរដូវកាលមុនរួចទៅហើយ។
លោក Klopp បាននិយាយទៀតថា៖ “ខ្ញុំបានឃើញពួកគេលេងការពារ ហើយឡើងប្រយុទ្ធបានល្អណាស់។ ទម្រង់នេះ ប្រសិនណាបើយើងលេងសម្រុកគេខ្លាំង ហើយមិនប្រយ័ត្នការពារទេ នោះពួកគេនឹងរកគ្រាប់បាល់បានមិនខាន។ ខ្ញុំបានមើលប្រកួតរបស់ពួកគេ៣ប្រកួត សុទ្ធតែលេងប្លែកគ្នារហូត ហើយពួកគេពិតជាធ្វើបានល្អមែន។ យើងត្រូវតែប្រយ័ត្នចំពោះការប្រកួតនេះ”៕ប្រភពDailyMail