ដោយសារតែចាកចេញពី Real Madrid ភ្លាមៗ ហើយមិនទាន់មានក្លឹបណាទាក់ទងនោះ មានប្រភពមួយចំនួនបានចុះផ្សាយថា Zidane នឹងទៅដឹកនាំក្រុមជម្រើសជាតិកាតា កុងត្រារយៈពេល៤ឆ្នាំ។
តែការពិតទៅ រូបមួយសន្លឹកដែលធ្វើឱ្យមានការយល់ច្រឡំនោះ គឺជារូបដែលអតីតអ្នកចាត់ការ Real Madrid រូបនេះ ទៅចូលរួមកម្មវិធីដែល កាតា ដេញថ្លៃឈ្នះធ្វើជាម្ចាស់ផ្ទះ World Cup 2022 ប៉ុណ្ណោះ។ ខណៈដែលរូបបុរសមួយសន្លឹកឈរនៅជិត Zidane នោះ ឈ្មោះថា hassan al thawadi អ្នកតំណាងដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឱ្យកាតាប៉ុណ្ណោះ។
ដោយពេលបច្ចុប្បន្ននេះ Zidane មិនទាន់មានការងារទៅខាងណានោះទេ លោកកំពុងតែសម្រាកជាមួយគ្រួសារនៅឡើយ។ ហើយប្រសិនបើទៅដឹកនាំក្រុមណាមែន នោះត្រូវរង់ចាំទាល់តែចប់ World Cup 2018 នៅរុស្ស៊ីទើបដឹងរឿងពិត៕ប្រភព៖ Aljazeera