ពានរង្វាន់ AFC Asian Cup 2019 បានរកឃើញក្រុមទាំង១៦ឡើងទៅវគ្គបន្ទាប់ហើយ ដោយនៅតំបន់អាស៊ាននេះមានក្រុម២បានឡើងទៅគឺ ថៃ និងវៀតណាម។
និយាយពីការឡើងទៅនេះ វៀតណាម ហាក់ដូចជាមានសំណាងខ្លាំងមែនទែន ដោយពួកគេគឺជាក្រុមលេខ៣ល្អជាងគេទី៤ដែលមានឱកាសបានឡើងទៅវគ្គ១៦ក្រុម។ តាមការពិត វៀតណាមនេះ មានពិន្ទុស្មើ គ្រាប់បាល់ស៊ុតស្មើ គ្រាប់បាល់ចំណេញក៏ស្មើគ្នាជាមួយក្រុមលីបង់ដែរ ប៉ុន្តែការឡើងទៅរបស់វៀតណាមនេះ គឺបានដោយសារតែការកាត់ក្ដីលើកាតប៉ុណ្ណោះ។
ក្រុមវៀតណាម ឆ្លងកាត់វគ្គចែកពូល៣ប្រកួត មានកាត៥ គឺប៉ះអឺរ៉ាក់បានកាតលឿង២ ប៉ះអឺរ៉ង់បានកាត២និងប៉ះយេម៉ែនបានកាត១។ ដោយឡែកលីបង់មានកាតលឿង៦ ដោយបានពីកាតា ២ បានពីប៉ះអារ៉ាប៊ីសាអ៊ូឌីត៣ និងបានពីកូរ៉េខាងជើង១។ ជាលទ្ធផល ដោយសារតែវៀតណាមបានកាតតិចជាងលីបង់ទើបពួកគេមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយនេះ៕ប្រភពFoxsportsasia