លោក Mauricio Pochettino អ្នកចាត់ការក្រុម Spurs បច្ចុប្បន្នបានបង្ហាញថាលោកមិនបដិសេធទាំងស្រង់ទេចំពោះការទៅដឹកនាំ Real Madrid ពោលគឺត្រូវស្ដាំពីសំណើរបស់ពួកគេសិន។
ក្រោយពី Zidane ប្រកាសចាកចេញទៅ លោក Pochettino គឺជាគោលដៅទី១សម្រាប់ក្រុម Real Madrid យកមកដឹកនាំក្រុម។ យ៉ាងណាមិញ បុរសអាហ្សង់ទីនរូបនេះ ក្រោយពីមានដំណឹងថាគេចង់បាន ក៏និយាយបង្ហើបយ៉ាងដូច្នេះថា៖ “យើងត្រូវស្ដាប់ដំណើរ ប្រសិនបើ Real Madrid ទាក់ទងមក។ តែបច្ចុប្បន្ននេះ ខ្ញុំកំពុងតែសប្បាយចិត្តជាមួយក្រុម Spur នៅអង់គ្លេសនៅឡើយទេ”។
Pochettino មានប្រវត្តិដឹកនាំក្រុម Spurs ខ្លាំង ប៉ុន្តែដោយសារតែក្លឹបនៅហានចំណាយតិច និងតែងតែលក់កីឡាករល្អៗជារៀងរាល់ឆ្នាំ ទើបរូបលោកមិនអាចជួយក្រុមនេះឈ្នះពានអ្វីបាន។ យ៉ាងណាមិញ ២ឆ្នាំមក ពួកគេតែងតែស្ថិតនៅតំបន់ Top4 បានលេងពានរង្វាន់ UEFA Champions League ៕ប្រភព៖ DailyMail