ព្រឹកនេះ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ចេញដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីហើយ

ក្រោយពីក្លិបបាល់ទាត់បឹងកេតបានប្រកាសជាផ្លូវការអំពីអនាគតរបស់កីឡាករ ចាន់ វឌ្ឍនាកា ដែលនឹងត្រូវផ្ទេរទៅកាន់ក្លិប PKNS FC របស់លីគកំពូលម៉ាឡេស៊ី ជាក់ស្តែងនាព្រឹកថ្ងៃព្រហស្បតិ៍នេះ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញដំណើរនៅម៉ោង ១១ព្រឹកនេះ។

សូមរំលឹកថា នេះគឺជាលើកទីពីរហើយរបស់ ចាន់ វឌ្ឍនាកា ដែលផ្លាស់ទៅលេងនៅក្នុងលីគកំពូលម៉ាឡេស៊ី ក្រោយពីលើកដំបូងកាលពីរដូវកាល ២០១៨កន្លងទៅ លេងឱ្យក្លិប Pahang FA រយៈពេល កន្លះរដូវកាល។

តាមកាលវិភាគនៃការប្រកួតរដូវកាលថ្មី PKNS FC នឹងត្រូវជួបជាមួយក្លិប Terengganu FC នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០១៩ ជាពេលដែលកីឡាករកម្ពុជា ០២រូប ប្រឈមមុខដាក់គ្នា គឺ វឌ្ឍនាកា និង ជារី ចន្ថាប៊ីន ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT