Adrien Broner សន្យាថានឹងផ្ដួលកីឡាករប្រដាល់ហ្វីលីពីន Manny Pacquiao ឱ្យបានក្នុងការប្រកួតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នាទីក្រុង Las Vegas សហរដ្ឋអាមេរិក។
កីឡាករអាមេរិកខាងលើនេះ នឹងប្រកួតដណ្ដើមខ្សែក្រវាត់ WBA welterweight world ជាមួយ Pacquiao។ ដោយមុនការប្រកួតនេះចាប់ផ្ដើមកីឡាករវ័យ២៩ឆ្នាំបាននិយាយទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា៖ “ខ្ញុំមកទីនេះដើម្បីប្រកួត ប្រកួតដើម្បីជ័យជម្នះនៅលើសង្វៀន។ ប៉ុន្តែក្រោយពីចប់ការប្រកួតគឺជារឿងផ្សេង។ ខ្ញុំនឹងផ្ដួលគាត់ ហើយហៅគាត់មកផឹកស្រានិយាយគ្នាលេង”។
ដោយឡែកសម្រាប់ Pacquiao វិញ ក៏បាននិយាយដែរថាខ្លួនមកទីនេះក៏ដើម្បីឈ្នះដែរ។ មិនត្រឹមតែឈ្នះនោះទេ គឺបញ្ចប់ដៃគូឱ្យបានមុនដល់ទឹកទៀតផង។ បុរសល្បីឈ្មោះបំផុតនៅអាស៊ីនេះ រំពឹងថានឹងយកជ័យជម្នះនេះ ដើម្បីបំបាត់រឿងមិនល្អក្នុងចិត្ត ពោលគឺបំបាត់ការឈឺចាប់ដែលចាញ់កីឡាករវ័យក្មេង Jeff Horn ៕ប្រភពDailyMail