ក្រុមជម្រើសជាតិបារាំង បានយកឈ្នះលើក្រុមអ៊ីតាលីក្នុងលទ្ធផល ៣-១ នាប្រកួតមិត្តភាពអន្តរជាតិកាលពីយប់មិញនេះ។
បារាំងដែលពោរពេញទៅដោយកីឡាករល្អៗ គឺដាក់ជើងលេងពេញតែម្ដង ដើម្បីយកឈ្នះក្រុមអ៊ីតាលី ដែលដឹកនាំដោយលោក pelligrini ។ យ៉ាងណាមិញ ៣គ្រាប់របស់បារាំងរកបានដោយ Umtiti ដើមតង់ទី១ នាទីទី៨ ការទាត់បាល់ប៉េណាល់ទីរបស់ Griezmann នាទី២៩ និងរកបានដោយ Dembele នាទី៦៣។ ចំណែកឯមួយគ្រាប់របស់អ៊ីតាលីធ្វើបានដោយ Bonucci នៅនាទី៣៦។
ក្រុមមាន់គក់បារាំង នៅសល់មិត្តភាព១ប្រកួតទៀត ជាមួយក្រុមជម្រើសជាតិអាមេរិកនៅថ្ងៃទី១០ខាងមុខនេះ មុនពេលពួកគេធ្វើដំណើរទៅរុស្ស៊ីលេង World Cup នៅថ្ងៃទី១៤។ បារាំងនៅពូលជាមួយក្រុមអូស្ត្រាលី ដែនណឺម៉ាក់ និងប៉េរូ៕ប្រភព៖ DailyMail