Ronaldo ​ជួយ Juventus ​លើក​ពាន​រង្វាន់​១​ហើយ ​

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ​បាន​ជួយ​ក្រុម Juventus ​លើក​ពាន​រង្វាន់​ Italian Super Cup ​ហើយ ​ក្រោយ​ពី​តែត​ចូល​១​គ្រាប់​យក​ជ័យជម្នះ ១-០ ​លើ​ក្រុម AC Milan ។

Italian Super Cup ​នេះ​គឺ​ជា​ពាន​រង្វាន់​មួយ​ដែល​ក្រុម​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល Serie A ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជើង​ឯក​ពាន​រង្វាន់ Coppa Italia ។ ប៉ុន្តែ​ដោយសារ​តែ Juventus ​ឈ្នះ​ពាន​នេះ​ទាំង​ពីរ ​ទើប​បាន​ជា​ត្រូវ​យក​ក្រុម AC Milan ​ដែល​ជា​ជើង​ឯក​រង​ពាន Coppa Italia ​មក​លេង​តែ​ម្ដង។ ជា​លទ្ធផល​ក្នុង​ការ​ប្រកួត​យប់មិញ​នៅ អារ៉ាប៊ីសាអូឌីត ​គឺ​ក្រុម Juventus ​ជា​អ្នក​ឈ្នះ ​ក្រោយ​ពី Ronaldo ​តែត​មួយ​ក្បាល​ចូល​ទី។

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ដាក់​ចម្ងល់​ថា​ហេតុអ្វី​ពាន​រង្វាន់​នេះ​មិន​លេង​នៅ​ទឹក​ដី​អ៊ីតាលី? ជាក់​ស្ដែង​ទៅ ​ពាន​រង្វាន់​លេង​១​ប្រកួត​យក​ពាន​នេះ គឺ​ដើរ​លេង​តាម​ប្រទេស​ផ្សេង​ៗ ​ក្នុង​គោល​បំណង​ប្រមូត​ដល់​ក្រុម​អ៊ីតាលី ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT