AT Madrid ​ចង់​បាន Morata ​ទៅ​ជំនួស Costa ​នា​ខែ​មករា​នេះ

ក្រុម Atletico Madrid ​កំពុង​ចាប់​អារម្មណ៍​យក​ខ្សែ​ប្រយុទ្ធ Morata ​ពី​ក្រុម Chelsea ​ដើម្បី​ទៅ​ជំនួស​តំណែង​របស់​កីឡាករ Diego Costa ​ដែល​កំពុង​លេង​មិន​បាន​ល្អ​នា​រដូវ​កាល​នេះ។

បើ​ទោះ​ជា Morata ​លេង​មិន​បាន​ល្អ​នៅ​ក្រុម​តោ​ខៀវ​មែន ប៉ុន្តែ​លោក Simeone ​នៅ​តែ​ចង់​បាន​កីឡាករ​អេស្ប៉ាញ​រូប​នេះ​មក​រួម​ក្រុម​ដដែល។ ​លោក​បាន​បញ្ជាក់​ថា​អតីត​កីឡាករ Real Madrid ​រូប​នេះ​នឹង​ជួយ​ក្រុម​របស់​លោក​បាន​ល្អ​ឡើង​វិញ​នៅ​តំបន់​ប្រយុទ្ធ​កណ្ដាល។ ស្រប​ពេល​បច្ចុប្បន្ន Costa ​ហាក់​ដូចជា​ធ្លាក់​ជើង​ខ្លាំង​មែនទែន។

យ៉ាងណាមិញ ​ក្លឹប Chelsea ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​លោក Sarri ​ចង់​បាន​កីឡាករ Higuain ​ច្រើន​ជាង។ ដោយ​ធ្លាប់​ស្នើ​ប្ដូរ Morata ​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ថែម​ទៀត​ផង។ គេ​នៅ​ចាំ​បាន​ថា​ក្រុម​តោ​ខៀវ​នេះ ​នាំ​យក Morata ​មក​ពី Real Madrid ​ដើម្បី​ជំនួស​តំណែង​របស់ Costa ​នេះ​ឯង។ ហើយ​បច្ចុប្បន្ន​បែរ​ជា AT Madrid ​ចង់​បាន Morata ​នេះ​ដើម្បី​ទៅ​ជំនួស Costa ​ទៀត៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT