អង្គរថាយហ្គឺរ ទប់ទល់បឹងកេត បានឬទេ ក្នុងសប្តាហ៍ទី ៨នេះ ?

ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០១៨ សប្តាហ៍ទី ៨ ចាប់ផ្តើមថ្ងៃសៅរ៍នេះ ហើយ ដោយមាន ៣គូ ធ្វើការប្រកួតគ្នា ក្នុងនោះ ប្រកួតធំគឺ ក្រុមការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេត ត្រូវជួបជាមួយក្រុមកំពុងឡើងជើង អង្គរថាយហ្គឺរ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។

លំអិតអំពីក្រុមទាំងពីរ បឹងកេត សព្វថ្ងៃមាន ១៧ពិន្ទុ ស្ថិតនៅលេខរៀងទី ២ តាមពីក្រោយណាហ្គាវើល ( ១៩ពិន្ទុ ) ប្រកួត ៧លើក ឈ្នះ ៥ និងស្មើ ២ មិនទាន់ស្គាល់បរាជ័យ ប្រកួតចុងក្រោយស្មើជាមួយអគ្គិសនីកម្ពុជា ១ ទល់នឹង ១ ។

ថ្មីៗនេះ ក្លិបបានប្រកាសចែកផ្លូវជាមួយកីឡាករពីររូប គឺ ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ដែលផ្លាស់ទៅលេងនៅលីគទីបីថៃ ក្លិប ស៊ូរ៉ាត់ ថានី គ្រាដែល ខ្សែការពារ សុខ សុវណ្ណ ត្រូវបានក្លិប វិសាខា ក្រសោបយក ។

សព្វថ្ងៃ ខ្សែប្រយុទ្ធ សញ្ជាតិនីហ្ស៊េរីយ៉ា Julius Obioh កំពុងតែឡើងជើង ដោយកាន់កាប់បញ្ជីកីឡាករស៊ុតចូលទីច្រើនជាងគេ ពោលគឺ ៨គ្រាប់ ត្រឹម ៧សប្តាហ៍ ។ Julius គឺជាកីឡាករ ដែលធ្វើបាន Hat Trick ដំបូងគេក្នុងលីគកំពូលរដូវកាលនេះ ពេលជួយបឹងកេត ឈ្នះអាស៊ីអឺរ៉ុប សប្តាហ៍ទីមួយ ៤-៣ ។

ងាកមក និយាយអំពី អង្គរថាយហ្គឺរឯនេះវិញ ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Oriol Mohedano គឺកំពុងតែកាក់កបខ្លាំង ពោលគឺបរាជ័យបីប្រកួតជាប់គ្នានាដើមរដូវកាល តែអាច ស្វែងរកជ័យជម្នះ ៣ប្រកួត និង​ ស្មើ ១ប្រកួត បានវិញ។ ប្រកួតចុងក្រោយ ក្លិបដែលទើបប្តូរឈ្មោះថ្មី (ឈ្មោះចាស់ ខេមបូឌានថាយហ្គឺរ) បានបំបាក់ក្រុមបាតតារាង វេស្ទើនភ្នំពេញ ២-០ ធ្វើឲ្យពួកគេឡើងមកឈរនៅពីលើក្រសួងការពារជាតិបណ្តោះអាសន្ន នៅលេខរៀងទី ៧ ។

កីឡាករលេចធ្លោរបស់ អង្គរថាយហ្គឺរ គឺសញ្ជាតិជប៉ុន Okamoto ដែលរកគ្រាប់បាល់បានច្រើនជាងគេឲ្យក្លិប គិតត្រឹមសប្តាហ៍ទី ៧ ( ៤គ្រាប់ ) ។

ប្រវត្តិជួបគ្នា កាលពីរដូវកាល ២០១៧កន្លងទៅ បឹងកេត យកឈ្នះក្នុងលទ្ធផល ៣-១ ទាំងក្នុងទឹកដី និង ក្រៅទឹកដី ៕

ការប្រកួតចាប់ផ្តើមម៉ោង ៣រសៀល និងផ្សាយផ្ទាល់លើប៉ុស្តិ៍ BTV

  • អង្គរថាយហ្គឺរ ទប់ទល់បឹងកេត បានឬទេ ក្នុងសប្តាហ៍ទី ៨នេះ ?