ណាហ្គាវើល រកបានកីឡាករបរទេសចុងក្រោយ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី

ក្លិបបាល់ទាត់ ណាហ្គាវើល បានបង្ហាញសមាសភាពកីឡាករបរទេសថ្មីចុងក្រោយរបស់ខ្លួន ដែលជាខ្សែបម្រើមានសញ្ជាតិ តួរមេនីស្ថាន ឈ្មោះ Amir Gurbani ផ្ទេរពីក្លិប Dordoi Bishkek របស់លីគកំពូលប្រទេសកៀរហ្ស៊ីគីស្ថាន ។

តាមប្រភព ខ្សែបម្រើរូបនេះ នឹងជាកីឡាករបរទេសចុងក្រោយ បន្ទាប់ពីក្លិបបាននាំចូលកីឡាករបរទេសថ្មី ២រូបគឺ Atuheire Kipson និង Omgoba ពោលហើយនិងខ្សែការពាររបស់ក្លិបស្រាប់ គឺកីឡាករ Anderson Zogbe ដែលទើបបន្តកុងត្រា។គួររំលឹកថា កន្លងមកក្លិបជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០១៨នេះ បាននាំចូលកីឡាករវ័យក្មេងក្នុងស្រុក ចំនួន ៥នាក់រួមមាន មួង មករា ហេង ទីណា កែវ ឧត្តម រ័ត្ន ប៊ុននូ និង សេត ម៉ាន់ស៊ូត ។

នៅក្នុងការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ណាហ្គាវើល ទើបតែត្រឡប់ពីប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសថៃ ចំនួន ៤ប្រកួត ហើយឆ្នាំនេះពួកគេក៏នឹងត្រូវចូលរួមការប្រកួតជម្រុះពូល នៅពានរង្វាន់អន្តរជាតិ AFC Cup ផងដែរ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT