ក្រុមបិសាចក្រហម Manchester United កំពុងពិចារណាលក់ខ្សែបម្រើ Marouane Fellaini នៅខែមករានេះ ក្រោយពីក្លឹប AC Milan និង Porto ចង់បាន។
ខ្សែបម្រើ Fellaini នេះ មិនត្រឹមតែក្លឹប២ខាងលើចង់បានទេ ប៉ុន្តែក្លឹបនៅចិននិងទួរគី ក៏មានបំណងចង់បានរូបគេផងដែរ។ កីឡាករវ័យ៣១ឆ្នាំខាងលើ ជាកម្លាំងសំខាន់មួយរូបរបស់បិសាចក្រហម នៅពេលលោក Jose Mourinho នៅដឹកនាំ ប៉ុន្តែចូលដល់វេលលោក Solskjaer ខ្សែបម្រើបែលហ្សិករូបនេះ ហាក់មិនមានឱកាសច្រើនឡើយ។
អតីតកីឡាករ Everton ខាងលើ ចូលលេងឱ្យ Man Utd កាលពីឆ្នាំ២០១៣កន្លងទៅ ដោយបង្ហាញខ្លួនបាន១១៩ប្រកួត រកបាន១២គ្រាប់ដែរ។ កីឡាកររូបនេះនៅសល់កុងត្រា២ឆ្នាំទៀតនៅទឹកដី Old Trafford ។ ហើយក្លឹបដែលចង់បាននោះ ក៏មិនទាន់បានបង្ហាញតម្លៃស្នើទិញផងដែរ៕ប្រភពDailyMail