Chelsea ​បើក​ទ្វា​ទទួល​ Petr Cech ​ក្រោយ​ពី​អ្នក​ចាំ​ទី​នេះ​ប្រកាស​ចូល​និវត្ត

កាល​ពី​យប់មិញ​នេះ ​អ្នក​ចាំ​ទី Petr Cech ​បាន​ប្រកាស​ចូល​និវត្ត​ហើយ ​ក្រោយ​ចប់​រដូវ​កាល​នេះ​ជាមួយ​ក្រុម​កាំភ្លើង​ធំ Arsenal ​។

អ្នក​ចាំ​ទី​វ័យ​៣៦​ឆ្នាំ​ខាង​លើ ​កំពុង​កាន់​កំណត់ត្រា Clean Sheet ​បាន​ច្រើន​ជាង​គេ​រហូត​ដល់​២០២​ដង។ យ៉ាងណាមិញ ​ក្រោយ​ពី​ផ្លាស់​ពី Chelsea ​មក​លេង​ឱ្យ Arsenal ​ប៉ុន្មាន​រដូវ​កាល ​លោក​បាន​បាន​ប្រកាស​នៅ​យប់មិញ​នេះ​ថា​ដល់​ពេល​ត្រូវ​ចូល​និវត្ត​ពី​វិស័យ​បាល់ទាត់​នេះ​ហើយ។ ក្រោយ​ពី​ប្រកាស​យ៉ាង​នេះ​ដែរ ​ក្រុម​តោ​ខៀវ ​ក៏​ចេញ​មុខ​ទទួល​យក​អតីត​អ្នក​ចាំ​ទី​របស់​ខ្លួន​ត្រលប់​រួម​ក្រុម​វិញ​ដែរ ប្រសិន​បើ​រូបគេ​ចង់។

ប្រធាន​ក្លឹប Chelsea ​ទទួល​ដៃ​២​សម្រាប់​ការ​វិល​ត្រលប់​របស់ Cech ។ ​ដោយ​លោក​បាន​បញ្ជាក់​ថា ​សូម​ត្រលប់​មក​ផ្ទះ​វិញ​មក។ ការ​ហៅ​ត្រលប់​ទៅ​វិញ​នោះ​ដែរ ​មិន​មែន​ក្នុង​នាម​ជា​កីឡាករ​ទេ ប៉ុន្តែ​ពួកគេ​ហៅ​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​តំណាង​ក្លឹប​។ Cech ​នឹង​សម្រេច​អនាគត​របស់​គេ​ថា​នឹង​ត្រូវ​ទៅ​ណា​បន្ដ​ទៀត​នៅ​ចប់​រដូវ​កាល​នេះ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT