ខ្សែការពារ Theerathon របស់ក្លឹប Muangthong United ត្រូវបានក្លឹបYokohama F Marinos ខ្ចីជើងទៅលេងនៅលីគកំពូលជប៉ុន១រដូវកាល ក្រោយពីកីឡាកររូបនេះទើបតែត្រលប់ពីលេងឱ្យ Vissel Kobe កាលពីរដូវកាលមុន។
បច្ចុប្បន្នកីឡាករខាងលើកំពុងលេងឱ្យជម្រើសជាតិថៃនៅពានរង្វាន់ Asian Cup ហើយពួកគេក៏បានឡើងវគ្គ១៦ក្រុមចុងក្រោយផងដែរ។ Theerathon រដូវកាលមុនបានចំណាយពេល១រដូវកាល លេងឱ្យក្លឹប Vissel Kobe នៅលីគកំពូលជប៉ុនដែរ ដោយទើបតែត្រលប់មកក្លឹប Muangthong កាលពីខែ១២កន្លងទៅទេ។ យ៉ាងណាមិញ ឈានចូលដល់ខែមករានេះ ក៏មានដំណឹងមកថាក្លឹបនៅលីគកំពូលជប៉ុនYokohama F Marinos ខ្ចីជើង១រដូវកាលទៅលេងនៅជប៉ុនទៀតហើយ។
នៅរដូវកាលមុន Theerathon បានបង្ហាញខ្លួន២៨ប្រកួតឱ្យក្រុម Vissel Kobe និងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ១០។ ស្របពេលដែលក្លឹប Yokohama F Marinos នេះវិញ នៅរដូវកាលមុនបញ្ចប់នៅចំណាត់ថ្នាក់លេខ១២Foxsportsasia