ណាហ្គាវើល ប្រកួតជាមួយ វិសាខា នឹងក្លាយជាប្រកួតដ៏តានតឹង

កីឡដ្ឋានកងយោធពលខេមរភូមិន្ទ វេលាម៉ោង ៦ល្ងាច ថ្ងៃសៅរ៍ ទី ២ ខែ មិថុនា ឆ្នាំ​ ២០១៨ ក្រុមខ្លាំងពីរ នឹងតទល់គ្នា ក្នុងសប្តាហ៍ទី ៨ នៃលីគកំពូលកម្ពុជា រដូវកាល ២០១៨ គឺ ណាហ្គាវើល និង វិសាខា។

ប្រៀបធៀបប្រវត្តិក្លិបទាំងពីរគឺខុសគ្នាឆ្ងាយ ដោយសារណាហ្គាវើល ជាក្រុមដែលមានបទពិសោធន៍ជោគជាំក្នុងបាល់ទាត់កម្ពុជា រីឯវិសាខា គឺជាសមាជិកថ្មីថ្មោង ទើបឡើងមកពីលីគលំដាប់ទីពីរប៉ុណ្ណោះ។

គិតត្រឹមសប្តាហ៍ទី ៨នេះ ណាហ្គាវើល ស្ថិតនៅកំពូលតារាងដោយមាន ១៩ ពិន្ទុ កើតចេញពីលទ្ធផលឈ្នះ ៦ និងស្មើ ១តែប៉ុណ្ណោះ ។ មានន័យថា ចាប់តាំងពីស្មើជាមួយព្រះខ័នរាជស្វាយរៀង ក្នុងសប្តាហ៍ទី១មក ពួកគេឈ្នះ៦ប្រកួតជាប់ៗគ្នាតែម្តង ពោលគឺស៊ុតចូល ១៨គ្រាប់ និងរបូតត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ ។

វិសាខា វិញបើទោះបីជាក្រុមចំណូលថ្មី ប៉ុន្តែមិនមែនងាយស្រួលឲ្យក្រុមខ្លាំងមួយចំនួនយកឈ្នះបានឡើយ ស្ថិតក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកខេមបូឌានថាយហ្គឺរ (សព្វថ្ងៃ អង្គរថាយហ្គឺរ) លោក ហុក សុជីវ័ន្ត ដែលកំពុងដឹកនាំក្លិបមួយនេះ ឈរលេខរៀងទី ៣ ក្នុងលីគ និងជាបេក្ខភាពប្រជែងពានរង្វាន់ផងដែរ ។

វិសាខា បានប្រមូលផ្តុំធនធានកីឡាករល្អៗ និងមានបទពិសោធន៍រួមផ្តុំបញ្ចូលគ្នា ហើយថ្មីៗនេះ ទទួលបានសម្រេចលើការផ្ទេរកីឡាករ​ កែវ សុខផេង និង សុខ សុវណ្ណ ចូលរួមជាមួយក្រុមថែមទៀតផង ។

៧ប្រកួត ឈ្នះ ៤ ស្មើ ១ និងចាញ់ ២ វិសាខា មានលទ្ធភាពយកឈ្នះក្រុម ក្រសួងការពារជាតិ ២-០ កាលពីសប្តាហ៍ទី ៦ កន្លងទៅ ។យុវជន សាន្ត គីមហេង កំពុងតែបង្ហាញខ្លួនល្អ ដោយ ស៊ុតចូលទី ៣គ្រាប់ ក្នុង ២ប្រកួតចុងក្រោយនេះ ។

សរុបរួម ណាហ្គាវើល មិនអាចធ្វេសប្រហែសលទ្ធផលបានឡើយ ខណៈដែលវិសាខា ត្រូវការពិន្ទុដើម្បីបន្តប្រដេញកៅអីកំពូលតារាង ៕

  • ណាហ្គាវើល ប្រកួតជាមួយ វិសាខា នឹងក្លាយជាប្រកួតដ៏តានតឹង