ខ្សែ​ប្រយុទ្ធ PSG ​គិត​ថា Man Utd ​ក្រោម​ការ​ដឹក​នាំ Solskjaer ​ពិត​ជា​ខ្លាំង​ជាង​មុន

Kylian Mbappe ខ្សែ​ប្រយុទ្ធ​ក្រុម PSG ​បាន​បញ្ជាក់​ថា​ក្រុម​បិសាច​ក្រហម Manchester United ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Solskjaer ​នឹង​កាន់​តែ​ល្អ ​មិន​ងាយ​យក​ឈ្នះ​ពួកគេ​បាន​ទេ។

នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​ក្រុម PSG ​និង​ត្រូវ​តតាំង​ជាមួយ​ក្រុម Manchester United ​ហើយ។ ​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ ​គេ​សង្កេត​ឃើញ​ថា​ក្រុម​បិសាច​ក្រហម​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​បណ្ដោះអាសន្ន​ថ្មី  Solskjaer។ ជាក់​ស្ដែង​៦​ប្រកួត​កន្លង​មក ​គឺ​ពួកគេ​ឈ្នះ​ទាំង​៦​ប្រកួត​តែ​ម្ដង។

ការ​ធ្វើ​បាន​ល្អ​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់ PSG ​យល់​ឃើញ​ថា​​ការ​ប៉ះ​គ្នា​នៅ UCL ​ខាង​មុខ​នេះ ​ក្រុម​របស់​ខ្លួន​មិន​អាច​មើល​ស្រាល​បិសាច​ក្រហម​បាន​ឡើយ។ “វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដែល​ឈ្នះ​ពួកគេ​បាន។ ពួកគេ​ប្ដូរ​គ្រូ​បង្វឹក​ថ្មី ដូច្នេះ​ការ​លេង​របស់​ពួកគេ​ក៏​ថ្មី​ដែរ ដូច​ដែល​បាន​ឃើញ​ស្រាប់។ ​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​បំផុត​ទើប​អាច​យក​ឈ្នះ​ពួកគេ​បាន”៕ប្រភgulf

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT