អង្គរថាយហ្គឺរ នាំចូលកីឡាករអាហ្សង់ទីនមួយរូប ជាសមាជិកថ្មីទី ៦ របស់ខ្លួន

ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ បានធ្វើការនាំយកកីឡាករថ្មីមួយរូបបន្ថែមទៀតដែលមានកំណើតមកពីប្រទេសអាហ្សង់ទីន គឺកីឡាករ Ramos Alexis Damian ដែលមានវ័យ ២៩ ឆ្នាំ ដោយផ្តល់កុងត្រារយៈពេល ១ឆ្នាំ ។Alexis Damian ត្រូវបានគេហទំព័ររបស់ក្លិបអង្គរថាយហ្គឺរ បង្ហាញប្រវត្តិថា ធ្លាប់ប្រកបអាជីពលេងបាល់ទាត់នៅប្រទេសជាច្រើនដូចជា ប្រទេសកំណើត, Ecuador,​ Salvador, Uruguay, Venezuela​ និង Malta ជាដើម។ ក្លិបដែល Ramos Alexis ធ្លាប់ចូលរួមលេងមានដូចជា៖

· Club Atlético Aldosivi (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina)

· Club Ferro Carril Oeste (ក្របខ័ណ្ឌ Primera B Nacional, ប្រទេស Argentina)

· Gimnasia CdU (ក្របខ័ណ្ឌ Torneo Argentino A, ប្រទេស Argentina)

· Estudiantes de Río Cuarto (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina)

· Club Atlético Independiente (ក្របខ័ណ្ឌ Torneo Federal A, ប្រទេស Argentina)

· Club Atlético General Paz Juniors (ក្របខ័ណ្ឌ Torneo Argentino B, ប្រទេស Argentina)

· Huracan de Goya (ប្រទេស Argentina)

· Club Técnico Universitario (ក្របខ័ណ្ឌ Ecuadorian Serie A, ប្រទេស Ecuador)

· A.D. Isidro Metapan (ក្របខ័ណ្ឌ Salvadoran Primera División, ប្រទេស Salvador)

· El Tanque Sisley (ក្របខ័ណ្ឌ Uruguayan Primera División, ប្រទេស Uruguay)

· Metropolitanos fc (ក្របខ័ណ្ឌ Venezuelan Primera División, ប្រទេស Venezuela)

· Gudja United FC (ក្របខ័ណ្ឌ Maltese First Division, ប្រទេស Malta)

អង្គរថាយហ្គឺរ បាននាំសមាជិកថ្មីចំនួន ០៦រូបហើយ បន្ទាប់ពីកីឡាករ ជឿន ពិសិដ្ឋ និង ឡុង ភារ៉ាត អ្នកចាំទី យី ប៊ុនហេង កីឡាករ Timothy Okereke និង ចាន់​ ហួង ។តើការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មកកាន់ទឹកដីសៀមរាបរបស់ អង្គរថាយហ្គឺរ អាចជួយឱ្យពួកគេក្លាយជាបេក្ខភាពប្រជែងពានរង្វាន់លីគកំពូលកម្ពុជាបានដែរឬទេ សម្រាប់រដូវកាលថ្មី ដែលនឹងជិតចាប់ផ្តើមខាងមុខនេះ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT