Zlatan ​បន្ទោស Ronaldo ​ដែល​ហៅ Messi ​មក​ប្រកួត​ប្រជែង​នៅ​អ៊ីតាលី

Zlatan Ibrahimovic ​បាន​បន្ទោស​ទៅ​លើ Cristiano Ronaldo ​ដែល​ហៅ Lionel Messi ​មក​លេង​នៅ​លីគ​របស់​អ៊ីតាលី ​គ្រា​ដែល​រូបគេ​ចូល​រួម​ជាមួយ​ក្រុម​ដែល​ជោគជ័យ​ទៅ​ហើយ​។

Ronaldo ​បាន​ផ្លាស់​ពី​ក្រុម Real Madrid ​ទៅ​លេង​នៅ Juventus ​ក្នុង​តម្លៃ​ខ្លួន​១០០​លាន​ផោន​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​នេះ រូបគេ​រក​បាន​១៥​គ្រាប់​ហើយ ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៥​ប្រកួត ​និង​ជួយ​ក្រុម​នេះ​ឈរ​នៅ​កំពូល​តារាង។ ​មិន​តែ​ប៉ុណ្ណឹង​ទេ Ronaldo ​ផ្ទាល់​ក៏​បាន​ធ្វើ​ការ Challenge ​១​ទៅ​កាន់ Messi ​ដើម្បី​ហៅ​វីរបុរស FC Barcelona ​រូប​នេះ ​មក​លេង​នៅ​អ៊ីតាលី​ផង​ដែរ។ជាមួយ​ការ Challenge ​នេះ ​សាមី​ខ្លួន Messi បាន​បដិសេធ​មិន​ព្រម​ទៅ​លេង​នៅ​អ៊ីតាលី​ទេ។ ដោយ​រូបគេ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្លឹប​ល្អ​បំផុត​មួយ​នៅ​លើ​លោក​ទៅ​ហើយ។ ខណៈ​ដែល​ការ​លេង​ឱ្យ Barcelona ​នេះ ​ក៏​ជា​ការ Challenge ​មួយ​ផង​ដែរ។

ការ​ហៅ​គ្នា Challenge ​របស់ Ronaldo ​នេះ ​ធ្វើ​ឱ្យ Zlatan ​ហួស​ចិត្ត​មែនទែន។ ​លោក​គិត​ថា​ការ​ហៅ​គ្នា​ធ្វើ​ដូច្នេះ គឺ​មិន​សមរម្យ​ឡើយ ត្បិត​អី​ពួកគេ​ហៅ​គ្នា​ទៅ​លេង​នៅ​ក្លឹប​ជោគជ័យ​ទៅ​ហើយ ​វា​មិន​ពិបាក​ក្នុង​ការ​លេង​នោះ​ទេស។ បុរស​វ័យ​៣៧​ឆ្នាំ​បាន​និយាយ​ដូច្នេះ​ថា​៖ “Ronaldo ​បាន​ហៅ​ការ​ផ្លាស់​ទៅ​លេង​នៅ Juventus ​ជា​ការ Challenge ​ថ្មី​មួយ ​ខណៈ​ដែល​ក្លឹប​នេះ​ជោគជ័យ​ទៅ​ហើយ។ ហេតុ​អ្វី​បាន​ជា​ពួកគេ​មិន​ទៅ​លេង​នៅ​លីគ​លំដាប់​ទី​២ ​វិញ? ​ហើយ​ព្យាយាម​ជួយ​ក្រុម​ឱ្យ​ឈ្នះ ​និង​បាន​ឡើង​មក​លីគ​កំពូល។ ទាល់​តែ​អីចឹង ទើប​គេ​ហៅ​ថា New Challenge”៕ប្រភពmirror

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT