Wagner ​លា​ឈប់​ពី​តំណែង ​ក្រោយ​ដឹក​នាំ ​Huddersfield ​ធ្លាក់​ដល់​បាត​តារាង​

លោក ​David Wagner ​បាន​បញ្ចប់​ការងារ​របស់​ខ្លួន​ឯង​តែ​ម្ដង ​ក្រោយ​ពី​ដឹក​នាំ​ក្រុម Huddersfield ​ធ្លាក់​ដល់​បាត​តារាង​លីគ​កំពូល​អង់គ្លេស English Premier League ​។

Wagner ​ចូល​ដឹក​នាំ​ក្រុម Huddersfield ​នេះ​កាល​ពី​ឆ្នាំ​២០១៥ ​ហើយ​គ្រា​នោះ​លោក​ក៏​បាន​ជួយ​ក្រុម​នេះ​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស​តែ​ម្ដង។ ​រដូវ​កាល​ដំបូង​នៅ​លីគ​កំពូល​ក្រុម​នេះ​អាច​រក្សា​ខ្លួន​បាន ​ប៉ុន្តែ​ឈាន​ដល់​រដូវ​កាល​នេះ​វិញ ​ពួកគេ​កំពុង​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង​ ដោយ​ស្ថិត​នៅ​បាត​តារាង ទើប​តែ​មាន​១១​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​២២​ប្រកួត​មក​ហើយ។ កត្ដា​ដឹក​នាំ​មិន​ល្អ​នេះ​ហើយ ​ទើប​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ ​សម្រេច​ចិត្ត​លា​លែង​តំណែង​តែ​ម្ដង។

ក្រោយ​ការ​ចាកចេញ​នេះ ​ក្លឹប​មិន​ទាន់​រក​បាន​អ្នក​ចាត់ការ​ថ្មី​នោះ​ទេ ប៉ុន្តែ​បាន​ហៅ​លោក Mark Hudson ​គ្រូ​បង្វឹក​ក្រុម U23 ​មក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​សិន​ហើយ។ មាន​អ្នក​ចាត់ការ​៣​រូប ​ជា​បេក្ខភាព​អាច​មក​ដឹក​នាំ​ក្រុម​នេះ គឺ Sam Allardyce, David Moyes ​និង​ Alan Pardew៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT