ក្រោយ​ឈ្នះ​Spurs ​លោក Solskjaer ​អាច​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ផ្លូវ​ការ​របស់ Man Utd ​

លោក Solskjaer ​ដែល​ដឹក​នាំ​ក្រុម​ឈ្នះ​៦​ប្រកួត​ជាប់​គ្នា ​កំពុង​ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​កំពូល​របស់​ក្លឹប​បិសាច​ក្រហម ​ពិចារណា​ដើម្បី​ចុះ​កុងត្រា​យក​ធ្វើ​ជា​អ្នក​ចាត់ការ​តែ​ម្ដង។

លោក Solskjaer ​ត្រូវ​បាន​ក្លឹប Manchester United ​តែងតាំង​ជា​អ្នក​ចាត់ការ​បណ្ដោះអាសន្ន ​ក្រោយ​ពី​បណ្ដេញ​លោក Jose Mourinho ​ចេញ​ពី​តំណែង។ គិត​ចាប់​ពី​ចូល​ធ្វើ​ការ​ដឹក​នាំ​រហូត​មក​ដល់​ពេល​នេះ ​អតីត​វីរបុរស​របស់​បិសាច​ក្រហម​ខាង​លើ​នេះ ​ដឹក​នាំ​ក្រុម​បាន​៦​ប្រកួត​មក​ហើយ ​ក្នុង​នោះ​ឈ្នះ​ទាំង​៦​ប្រកួត​តែ​ម្ដង ​មិន​មាន​ស្មើ​១​ប្រកួត​ណា​ទេ។ អ្នក​គាំទ្រ​និង​កីឡាករ​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​បុរស​ម្នាក់​នេះ​ខ្លាំង​ផង​ដែរ។

ជាក់​ស្ដែង ក្រោយ​ពី​ជួយ​ក្រុម​ឈ្នះ Spurs ​បាន​ក្នុង​លទ្ធផល ១-០ ​នោះ គឺ​រឹត​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រលាញ់​លោក Solskjaer ​កាន់​តែ​ខ្លាំង​ថែម​ទៀត។ ក្នុង​នោះ​ដែរ ​លោក Ed Woodward ប្រធាន​បច្ចេកទេស​ផ្នែក​កីឡា​របស់ Man Utd ​ក៏​បាន​ទៅ​ជួប​ផ្ទាល់​ម្ដង​ទៀត​ជាមួយ​លោក Solskjaer ​និង​កីឡាករ​ទាំង​អស់​ផង​ដែរ ​ដើម្បី​មើល​ទៅ​លើ​លទ្ធផល​នានា​ដែល​ក្រុម​ធ្វើ​បាន​កន្លង​មក។ ហើយ​វា​ក៏​ជា​សញ្ញា​មួយ​អាច​បញ្ជាក់​បាន​ថា ​ក្រុម​បិសាច​ក្រហម​នេះ ​កំពុង​ពិចារណា​យក​លោក​Solskjaer ​នេះ ​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម​ជា​ផ្លូវការ​ផង​ដែរ៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT