ថៃ ឆ្លងផុតដំណាក់កាលជម្រុះពូល ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ AFC Asian Cup 2019

បន្ទាប់ពីស្មើជាមួយអារ៉ាប់រួម ១-១ កាលពីរាត្រីថ្ងៃច័ន្ទ ម្សិលមិញនេះ មានន័យថា ថៃ បានបញ្ចប់ការប្រកួតវគ្គជម្រុះពូល ស្ថិតនៅចំណាត់ថ្នាក់លេខ ២ ក្នុងពុូល A ដែលមានសិទ្ធិឡើងទៅវគ្គបន្ត ពោលគឺវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម ឈរលេខ ១កំពូលតារាង ។

ក្នុងការប្រកួត អារ៉ាប់ បាននាំមុខ ១គ្រាប់ ត្រឹម ៧នាទីក្នុងវគ្គទី១ ដោយកីឡាករ Mabkhout តែត្រូវថៃ វាយបកតាមស្មើវិញនៅនាទី ៤១ ដោយកីឡាករ Thitipan Puangchan ។ឥណ្ឌា ដែលបានបំបាក់ថៃ ៤-១ កាលពីប្រកួតបើកឆាកឯនោះ បានរងបរាជ័យ ២ប្រកួតជាប់ៗគ្នា ទល់នឹងអារ៉ាប់រួម និង បារ៉ែន ដែលធ្វើឱ្យពួកគេក្លាយជាបេក្ខភាពជ្រុះចេញពីការប្រកួតមុនគេ ។

តាមការផ្គូរផ្គង ថៃ នឹងត្រូវជួបជាមួយក្រុមចំណាត់ថ្នាក់លេខ ២ ក្នុងពូល C ដែលជាជា កូរ៉េខាងត្បូង ឬចិន ដែលកំពុងមានពិន្ទុស្មើគ្នា ( ៦ពិន្ទុ )ហើយក្រុមទាំងពីរ ត្រូវជួបគ្នានៅថ្ងៃទី ១៦ ដែលជាប្រកួតបិទពូល ៕

  • ថៃ ឆ្លងផុតដំណាក់កាលជម្រុះពូល ឡើងទៅវគ្គ១៦ក្រុមចុងក្រោយនៅ AFC Asian Cup 2019