ជម្រើសជាតិថៃ នឹងប្រកួតបិទពូល A យប់នេះប៉ះក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម

ការប្រកួតនៃពានរង្វាន់ AFC Asian Cup 2019 បានឈានដល់ការបិទពូល A ដំបូងគេហើយក្នុងរាត្រីថ្ងៃច័ន្ទនេះ ដែល ថៃ ត្រូវជួបម្ចាស់ផ្ទះ អារ៉ាប់រួម និង ឥណ្ឌា ជួប បារ៉ែន ។ក្រោយពីចាញ់ ឥណ្ឌា ៤-១ និងឈ្នះ បារ៉ែន ១-០ ថៃ កំពុងស្ថិតក្នុងភាគរយខ្ពស់ក្នុងការក្រសោបយកយ៉ាងហោចណាស់ កៅអីចំណាត់ថ្នាក់លេខ ៣ ល្អជាងគេ ដើម្បីទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ ។ស្ថិតក្នុងពូល A បច្ចុប្បន្ននេះ អារ៉ាប់រួម ឈរកំពូលតារាង មាន ៤ពិន្ទុ តាមពីក្រោយដោយ ឥណ្ឌា និង ថៃ ដែលមាន ៣ពិន្ទុស្មើគ្នា ។

ជ័យជំនះលើអារ៉ាប់រួម ស្ទើរតែអាចកំណត់ថាថៃ នឹងឈានទៅកាន់វគ្គបន្ទាប់ ឬប្រសិនបើស្មើ ក៏ពួកគេនៅតែអាចមានឱកាស ហើយនៅតែអាចឡើងបើទោះបីជាចាញ់ ប៉ុន្តែគឺអាស្រ័យទៅតាមលទ្ធផលរបស់ក្រុមដទៃទៀតក្រោយការប្រកួតរបស់ពួកគេបញ្ចប់។គ្រូបង្វឹកបណ្តោះអាសន្នរបស់ថៃ លោក Sirisak Yodyardthai បានថ្លែងថា៖ « បរិយាកាសនៅក្នុងក្រុមគឺល្អណាស់ កីឡាករមានទំនុកចិត្តខ្ពស់ ដែលអាចបញ្ជាក់ថាពួកគេអាចឡើងទៅកាន់វគ្គបន្ទាប់ ហើយជ័យជម្នះលើបារ៉ែន បានកាត់បន្ថយសម្ពាធយ៉ាងខ្លាំងសម្រាប់យើង » ។

សូមរំលឹកថា ក្រុមទាំងពីរជួបគ្នាលើកចុងក្រោយបង្អស់គឺនៅឆ្នាំ ២០១៧ នៃការប្រកួតវគ្គជម្រុះ FIFA WOrld Cup ដោយស្មើរគ្នា ១-១ ក្នុងទឹកដីថៃ ៕

  • ជម្រើសជាតិថៃ នឹងប្រកួតបិទពូល A យប់នេះប៉ះក្រុមម្ចាស់ផ្ទះ អារ៉ាប់រួម