Lionel Messi បានក្លាយជាកីឡាករដំបូងគេរកបាន៤០០គ្រាប់នៅក្របខណ្ឌ La Liga ហើយគ្រាប់បាល់ទី៤០០នេះដែរ គឺធ្វើបាននៅទឹកដី Camp Nou ដូចគ្រាប់បាល់របស់គេធ្វើបានគ្រាប់ទី១កាលពី១៤ឆ្នាំមុនអីចឹង។
នៅយប់មិញ ក្រុម FC Barcelona បានយកឈ្នះក្រុម Eibar ក្នុងលទ្ធផល ៣-០។ ដោយរូបគេជាអ្នករកបាន១គ្រាប់ផងដែរក្នុងចំណោម៣គ្រាប់នោះ បង្គ្រប់ចំនួន៤០០គ្រាប់ក្នុងអាជីពនៅក្លឹប Barcelona ។ ៤០០គ្រាប់នេះដែរ គឺជាចំនួនមួយដែល Messi ជាកីឡាករដំបូងអាចធ្វើវាបាន។ មួយវិញទៀត ម្នាក់ឯងរកបាន៤០០គ្រាប់ គឺស្មើនឹងរូបគេម្នាក់រកគ្រាប់បាល់បានច្រើនជាង២៩ក្លឹបផ្សេងទៀតក្នុងប្រវត្តិសាស្ត្រលីគ La Liga ថែមទៀត។
កីឡាករអាហ្សង់ទីនខាងលើបានទម្លាយសំណាញ់ទីក្រុម៣៧ផ្សេងគ្នា នៅលីគអេស្ប៉ាញ ច្រើនជាងកីឡាករណាទាំងអស់។ ដោយក្លឹប Sevilla ជាក្លឹបមួយដែល Messi ស៊ុតចូលច្រើនជាងគេ រហូតដល់២៥គ្រាប់៕ប្រភពDailyMail