អតីត​គ្រូ Liverpool ​ថា​អាជ្ញា​កណ្ដាល​កាត់​ក្ដី​ប្រកួត​ Spurs Vs Man Utd ​អត់​ចេះ​ស្អី​ទេ

លោក​ Graeme Souness ​អតីត​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​ហៅ​លោក Mike Dean ​ថា​ជា​អាជ្ញាកណ្ដាល​ដែល​មិន​ដឹង​ស្អី​សោះ​ពី​ការ​លេង​បាល់ទាត់។

លោក Dean ​បាន​ធ្វើ​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត Spurs ​ប៉ះManchester United ​កាល​ពី​យប់មិញ​នេះ។ ​ដោយ​ការ​ប្រកួត​នោះ​ពិត​ជា​ស្វិតស្វាញ ​ហើយ​មាន​កន្លែង​មួយ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Spurs ​ជា​ច្រើន​មិន​យល់​ចំពោះ​ការ​សម្រេច​ចិត្ត​មិន​ផ្ដល់​កាត​ក្រហម​ឱ្យ Pogba ​។ ​ខណៈ​ដែល Pogba ​នេះ​បាន​​ទាត់​ជើង​របស់​ Dele Alli ដើម្បី​ប្រជែង​យក​បាល់។ ដោយ​ទាត់​ជើង​នេះ​ដែរ ​ត្រូវ​បាន​លោក Dean ​ផ្ដល់​ត្រឹម​កាត​លឿង​ប៉ុណ្ណោះ​ទៅ​ដល់ Pogba ​។

ចំណុច​នេះ​ហើយ ​ទើប​បាន​ជា​លោកGraeme Souness ​ដែល​ជា​អតីត​កីឡាករ Spurs ​និង Liverpool ​ផង​នោះ ​យល់​ថា​អាជ្ញាកណ្ដាល​ហាក់​ដូច​ជា​មិន​កាត់​ក្ដី​ត្រឹម​ត្រូវ​សោះ។ ​លោក​បាន​ហៅ​លោក Dean ​ថា​ជា​អាជ្ញា​កណ្ដាល​មួយ​រូប​ដែល​មិន​យល់​ពី​បាល់ទាត់​អ្វី​នោះ​ទេ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT