អ្នក​ចាត់ការ​ AC Milan ​ថា Higuain ​ចង់​ទៅ​លេង​នៅ Chelsea ​ខ្លាំង​ណាស់

លោក Gennaro Gattuso ​អ្នក​ចាត់ការ​ក្រុម AC Milan ​បាន​និយាយ​ថា​កូន​ក្រុម​របស់​ខ្លួន Higuain ​បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​នេះ​ទៅ​ហើយ ដើម្បី​ចូល​រួម​ ជាមួយ​ក្រុម Chelsea ​បើ​ទោះ​ជា​ការ​ផ្ទេរ​មិន​ទាន់​ប្រកាស​ផ្លូវការ​ក៏​ដោយ។ប៉ុន្មាន​ថ្ងៃ​មក​នេះ ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​អ្នក​ចាត់ការ Sarri ​របស់​ក្រុម Chelsea ​កំពុង​តាម​ទិញ​យក Higuain ​ដើម្បី​នាំ​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ខ្លួន​ឡើង​វិញ។ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​បច្ចុប្បន្ន​កំពុង​លេង​ឱ្យ​ក្រុម AC Milan ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី Juventus ​។ ប៉ុន្តែ​វត្តមាន​របស់​គេ​ហាក់​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់ AC Milan ​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ​ទម្រង់​លេង​មិន​បាន​ល្អ​ឡើយ។

លោក Gennaro Gattuso ​អ្នក​ចាត់ការ​ក្រុម AC Milan ​បាន​និយាយ​ចំពោះ​រឿង​អតីត​កីឡាករ Real Madrid ​ខាង​លើ​ថា​៖ “ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ត្រង់​ៗ។ ខ្ញុំ​បាន​និយាយ​ជាមួយ​គាត់​ចំពោះ​រឿង​ទៅ Chelsea ​នេះ ​ហើយ​គាត់​ក៏​បាន​បង្ហាញ​មក​ខ្ញុំ​វិញ​ថា​គាត់​ពិត​ជា​ចង់​ចាកចេញ​ទៅ​មែន។ វា​ពិត​ជា​រឿង​ពិបាក​ណាស់ ក្នុង​ការ​និយាយ​ឱ្យ​គាត់​បន្ដ​នៅ​ជាមួយ​យើង​ទៀត”៕

ប្រភព៖ DailyMail

  • អ្នក​ចាត់ការ​ AC Milan ​ថា Higuain ​ចង់​ទៅ​លេង​នៅ Chelsea ​ខ្លាំង​ណាស់